ព្រះត្រៃបិដក ភាគ ០៧

ទ្រង់​ចូល​ទៅកាន់​សំណាក់​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​មាន​ពុទ្ធ​ដម្រាស់​នេះ​នឹង​ភិក្ខុ​ទាំងនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​មាន​អាពាធ​ដូចម្តេច​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​វេល​ដ្ឋ​សីសៈ​ដ៏​មាន​អាយុ​នេះ​ ​កើតបូស​ធំ​ ​ចីវរ​ប្រឡាក់​ដោយ​ទឹករំអិល​ ​ជាប់ស្អិត​នៅនឹង​កាយ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​យក​ទឹក​មក​លាប​ចីវរ​ទាំងនោះ​ឲ្យ​សើម​ៗ​ ​ហើយ​បក​ចេញ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​មាន​អាពាធ​ ​គឺ​កម​ ​ឬ​រមាស់​ក្តី​ ​បូស​តូច​ក្តី​ ​អាពាធ​ទឹករងៃ​ក្តី​ ​បូសធំ​ក្តី​ ​និង​កាយ​មាន​ក្លិនអាក្រក់​ ​តថាគត​អនុញ្ញាត​គ្រឿង​លំអិត​ ​ជា​ភេសជ្ជៈ​ដល់​ភិក្ខុ​នោះ​ ​តថាគត​អនុញ្ញាត​អាចម៍គោ​ ​ដីស្អិត​ ​និង​កាក​នៃ​គ្រឿង​ជ្រលក់​ ​ដល់​ភិក្ខុ​ដែល​មាន​ជម្ងឺ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ត្បាល់​ ​និង​អង្រែ​។​
 [​៨៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​មាន​ជម្ងឺ​ ​មាន​សេចក្តី​ត្រូវការ​ដោយ​គ្រឿង​លំអិត​ ​ជា​ភេសជ្ជៈ​ ​ដែលគេ​រែង​រួចស្រេច​ហើយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636830054995183116
ទៅកាន់ទំព័រ៖