ព្រះត្រៃបិដក ភាគ ០៧
ទាំងនោះកំពុងនាំគ្នាគ្រាហ៍ភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង លុះទតឃើញហើយ ក៏ទ្រង់ចូលទៅកាន់លំនៅភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មានពុទ្ធតម្រាស់នេះនឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះមានអាពាធដូចម្តេច។ ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន លោកដ៏មានអាយុនេះ មានអាពាធឈឺភ្នែក ខ្ញុំព្រះអង្គទាំងឡាយ នាំគ្នាគ្រាហ៍ភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថ្នាំបន្តក់ភ្នែក គឺថ្នាំបន្តក់ភ្នែកមានពណ៌ខ្មៅ (ដែលគេស្លដោយគ្រឿងសម្ភារៈទាំងពួង) ថ្នាំបន្តក់ភ្នែកធ្វើពីបារទ (ដែលគេធ្វើដោយគ្រឿងសម្ភារៈផ្សេងៗ) ថ្នាំបន្តក់ភ្នែកដែលកើតក្នុងខ្សែទឹកជ័ររង់ និងធ្យូង (ដែលគេយកអំពីអណ្តាតបទីប)។ ពួកភិក្ខុមានសេចក្តីត្រូវការដោយដោយវត្ថុដែលយកមកកិនលាយជាមួយគ្នានឹងថ្នាំបន្តក់ភ្នែក។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ខ្លឹមក្លាំពាក់ កំញាន និងមើមស្មៅក្រវាញជ្រូក។ សម័យនោះឯង ពួកភិក្ខុទុកថ្នាំបន្តក់ភ្នែកទាំងឡាយ ដែលជាម្សៅក្នុងសៀន
ID: 636830055832541010
ទៅកាន់ទំព័រ៖