ព្រះត្រៃបិដក ភាគ ០៧
បន្តក់ភ្នែក ថ្នាំទាំងនោះ ក៏ច្រឡូកច្រឡំដោយកំទេចស្មៅទាំងឡាយខ្លះ ដោយអាចម៍ដីទាំងឡាយខ្លះ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតគម្រប ឬឆ្នុក។ គម្របចេះតែធ្លាក់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុរុំ ឬចងក្លាក់ដោយខ្សែ។ ក្លាក់ក៏ចេះតែបែក។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុស្រេះដោយខ្សែ។ សម័យនោះ ពួកភិក្ខុបន្តក់ភ្នែក ដោយម្រាមដៃ ភ្នែកទាំងឡាយ ក៏មិនស្រួល។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចង្កឹះក្លាក់។ សម័យនោះ ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ចង្កឹះក្លាក់ដ៏ខ្ពស់ និងទាប គឺចង្កឹះធ្វើដោយមាសខ្លះ ធ្វើដោយប្រាក់ខ្លះ។ ពួកមនុស្សពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ចង្កឹះក្លាក់ដ៏ខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ចង្កឹះដែលធ្វើដោយឆ្អឹង ធ្វើដោយភ្លុក ធ្វើដោយស្នែង។បេ។ ធ្វើ
ID: 636830056521410411
ទៅកាន់ទំព័រ៖