ព្រះត្រៃបិដក ភាគ ០៧

ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​បំពង់​សម្រាប់​បញ្ច្រក​ទៅតាម​ច្រមុះ​ ​(​គឺ​បំពង់​នត្ថុ​)​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ប្រើប្រាស់​បំពង់​នត្ថុ​ដ៏​ខ្ពស់​និង​ទាប​ ​គឺ​បំពង់​នត្ថុ​ធ្វើ​ដោយ​មាស​ខ្លះ​ ​ធ្វើ​ដោយ​ប្រាក់​ខ្លះ​។​ ​ពួក​មនុស្ស​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូចជា​ពួក​គ្រហស្ថ​ ​ដែល​បរិភោគ​កាមគុណ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​បំពង់​នត្ថុ​ដ៏​ខ្ពស់​ ​និង​ទាប​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​បំពង់​នត្ថុ​ ​ដែល​ធ្វើ​ដោយ​ឆ្អឹង​។​បេ​។​ ​ធ្វើ​ដោយគូ​ថ​សង្ខ​។​ ​ភិក្ខុ​ទាំងឡាយ​បន្តក់ថ្នាំ​សម្រាប់​នត្ថុ​ទៅ​មិន​ស្មើគ្នា​(​១​)​ ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​បំពង់​សម្រាប់​នត្ថុ​ជាគូ​(​២​)​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នៅតែ​អត់ទ្រាំ​មិនបាន​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​
​(​១​)​ ​គឺ​ប្រេង​ដែល​ចូល​ទៅតាម​ច្រមុះ​នោះ​ ​មិន​ស្មើគ្នា​ ​ចួនកាល​ច្រើន​ ​ចួនកាល​តិច​។​ ​(​២​)​ ​ដើម្បីឲ្យ​នត្ថុ​ចូល​ទៅ​ព្រមគ្នា​។​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636830057230910992
ទៅកាន់ទំព័រ៖