ព្រះត្រៃបិដក ភាគ ០៧
ឯខ្សៀរ និងគម្របក៏ទង្គិចគ្នា។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវថង់ជាគូ។ ខ្សែយោគរបស់ថង់ ក៏មិនទាន់មាននៅឡើយ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវខ្សែយោគ និងខ្សែសម្រាប់ចង។
[៨៧] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ មានអាពាធ កើតអំពីខ្សល់។ ពេទ្យទាំងឡាយនិយាយយ៉ាងនេះថា ភិក្ខុត្រូវស្លប្រេង។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុស្លប្រេងបាន។ ភិក្ខុទាំងឡាយក៏លាយទឹកស្រវឹងក្នុងប្រេងដែលស្លនោះ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលាយទឹកស្រវឹងក្នុងប្រេងដែលស្លបាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុស្លប្រេង លាយទឹកស្រវឹងច្រើនពេក ដល់នាំគ្នាផឹកប្រេងនោះទៅ ក៏ស្រវឹង។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវផឹកប្រេងដែលគេលាយទឹកស្រវឹងច្រើនពេកទេ
ID: 636830057833435454
ទៅកាន់ទំព័រ៖