ព្រះត្រៃបិដក ភាគ ០៧

(​សម្រាប់​បិទមុខ​ដំបៅ​)​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ដុំ​សត្តូ​វ​។​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រូវការ​ដោយ​សំពត់​សម្រាប់​រុំ​ដម្បៅ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​កំណាត់សំពត់​សម្រាប់​រុំ​ដម្បៅ​។​ ​ដម្បៅ​ក៏​រមាស់​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​លាង​ដោយ​ម្សៅ​គ្រាប់​ស្ពៃ​។​ ​ដម្បៅ​ក៏​រីក​ឡើង​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចំ​ហុយ​ដម្បៅ​នោះ​។​ ​(​លុះ​ចំហុយ​ទៅ​ហើយ​)​ ​សាច់​ក៏​ដុះ​លាន​ចេញ​មក​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​យក​ទឹក​លាយ​នឹង​អម្បិ​លក្រួ​សម​ក​បង្កាត់​ ​(​ដម្បៅ​នោះ​ចេញ​)​។​ ​(​លុះ​បង្កាត់​ទៅ​ហើយ​)​ ​ដម្បៅ​ក៏​មិនបាន​ដុះ​សាច់​ឡើង​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ប្រេង​សម្រាប់​លាប​ដម្បៅ​។​ ​ប្រេង​ក៏​ហៀរហូរ​ចេញ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សំពត់​សម្រាប់​បិទ​ប្រេង​ ​និង​ថ្នាំ​រក្សា​ដម្បៅ​ទាំងអស់​។​
 [​៩១​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ពស់​ចឹក​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឲ្យ​ថ្នាំ​មហា​វិ​ក័ដ៤យ៉ាង​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636830079511925393
ទៅកាន់ទំព័រ៖