ព្រះត្រៃបិដក ភាគ ០៧
រួចគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះបាទមាគធសេនិយពិម្ពិសារគង់ក្នុងទីដ៏សមគួរហើយ ក៏ទ្រង់មានព្រះឱង្ការនេះ នឹងព្រះបិលិន្ទវច្ឆដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ព្រះថេរៈប្រើឲ្យគេធ្វើអ្វី។ ព្រះបិលិន្ទវច្ឆឆ្លើយថា បពិត្រមហារាជ អាត្មាភាព ឲ្យគេជម្រះញកភ្នំ ប្រាថ្នានឹងធ្វើទីពួន ឬទីជ្រកកោន។ ស្តេចសួរថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ មានសេចក្តីត្រូវការ ដោយអារាមិកជន
(១)ដែរឬ។ ព្រះបិលិន្ទវច្ឆឆ្លើយថា បពិត្រមហារាជ ព្រះដ៏មានបុណ្យមិនទាន់អនុញ្ញាតអារាមិកជននៅឡើយទេ។ ស្តេចទ្រង់មានព្រះឱង្ការថា បពិត្រលោកដ៏ចំរើន បើដូច្នោះ គួរលោកក្រាបទូលសួរព្រះដ៏មានព្រះភាគ ហើយមកប្រាប់ខ្ញុំវិញ។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ទទួលស្តាប់ព្រះឱង្ការនៃព្រះបាទមាគធសេនិយពិម្ពិសារដោយពាក្យថា សូមថ្វាយព្រះពរមហារាជ។ ព្រះបិលិន្ទវច្ឆដ៏មានអាយុក៏បានពន្យល់ព្រះបាទមាគធសេនិយពិម្ពិសារឲ្យទ្រង់ឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យត្រេកអរ ដោយពាក្យដ៏ប្រកបដោយធម៌។ លំដាប់នោះ ព្រះបាទមាគធសេនិយពិម្ពិសារ កាលដែលព្រះបិលិន្ទវច្ឆដ៏មានអាយុបានពន្យល់ឲ្យទ្រង់ឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យត្រេកអរ ដោយពាក្យប្រកបដោយធម៌ រួចហើយក៏ទ្រង់ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះបិលិន្ទវច្ឆដ៏មានអាយុ ធ្វើប្រទក្សិណ ហើយចៀស
(១) មនុស្សដែលស្តេចបានវេរផ្តាច់ ឲ្យជាអ្នកថែរក្សាវត្ត (រាជពីដើមហៅថាពលព្រះ)។
ID: 636830081146078861
ទៅកាន់ទំព័រ៖