ព្រះត្រៃបិដក ភាគ ០៧
ក៏មានព្រះឱង្ការហៅមហាមាត្យម្នាក់ ជាអ្នកសម្រេចរាជការទាំងពួងថា ម្នាលនាយ អារាមិកជនណា ដែលអញទទួលថានឹងប្រគេនដល់លោកម្ចាស់ អារាមិកជននោះ តើអញបានប្រគេនហើយឬ។ មហាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព ព្រះអង្គមិនទាន់បានប្រគេនអារាមិកជនដល់លោកម្ចាស់នៅឡើយទេ។ ព្រះបាទពិម្ពិសារទ្រង់សួរថា ម្នាលនាយ តាំងពីថ្ងៃនោះ មកដល់ឥឡូវនេះ តើយូរប៉ុន្មានរាត្រីហើយ។ មហាមា្យនោះ បានរាប់រាត្រីទាំងឡាយ (ឃើញ) ហើយក៏ក្រាបបង្គំទូលព្រះបាទមាគធសេនិយពិម្ពិសារក្នុងពេលនោះដូច្នេះថា បពិត្រព្រះសម្មតិទេព (បើគិតតាំងពីថ្ងៃនោះ ដល់មកថ្ងៃនេះ) ចំនួនប្រាំរយរាត្រីហើយ។ ស្តេចទ្រង់មានព្រះឱង្ការថា ម្នាលនាយ បើដូច្នោះ ចូរអ្នកឯងប្រគេនអារាមិកជនប្រាំរយនាក់ ដល់លោកម្ចាស់ចុះ។ មហាមាត្យនោះ ទទួលស្តាប់ព្រះឱង្ការព្រះបាទមាគធសេនិយពិម្ពិសារដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយក៏ប្រគេនអារាមិកជនប្រាំរយនាក់ដល់ព្រះបិលិន្ទវច្ឆដ៏មានអាយុ។ (ចាប់ដើមពីនោះមក) ស្រុក (នោះ) ក៏តាំងនៅជាស្រុកមួយដោយឡែក។ ពួកជនក៏ហៅស្រុកនោះថា អារាមិកគ្រាមខ្លះ បិលិន្ទវច្ឆគ្រាមខ្លះ។
[៩៤] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ ជាជីតុន
(១) ក្នុងស្រុកនោះ។ គ្រានោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុស្លៀកស្បង់ អំពីព្រឹក
(១) ជាអ្នកធ្លាប់ចូលទៅមកក្នុងត្រកូល។
ID: 636830081801636357
ទៅកាន់ទំព័រ៖