ព្រះត្រៃបិដក ភាគ ០៧

ក៏​ទៅជា​អកប្បិយៈ​ដែរ​ ​អាមិសៈ​ណា​ ​ដែល​ភិក្ខុ​ចំអិន​ដោយខ្លួនឯង​ ​អាមិសៈ​នោះ​ ​ក៏​ទៅជា​អកប្បិយៈ​ដែរ​ ​ម្នាល​អានន្ទ​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​រួច​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​គប្បី​ឆាន់​អាមិសៈ​ ​ដែល​ជា​អន្តោ​វុត្ថ​ ​(​ភោជន​ដែល​ភិក្ខុ​ទុក​ខាងក្នុង​អកប្បិយ​កុដិ​)​ ​អាមិសៈ​ ​ដែល​ជា​អន្តោ​បក្ក​ ​(​ភោជន​ ​ដែល​ភិក្ខុ​ចំអិន​ក្នុង​អកប្បិយ​កុដិ​)​ ​អាមិសៈ​ ​ដែល​ជា​សាម​បក្ក​ ​(​ភោជន​ ​ដែល​ភិក្ខុ​ចំអិន​ដោយខ្លួនឯង​)​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទុក​ភោជន​ ​ខាងក្នុង​អកប្បិយ​កុដិ​ផង​ ​ចំអិន​ខាងក្នុង​អកប្បិយ​កុដិ​ផង​ ​ចំអិន​ដោយខ្លួនឯង​ផង​ ​បើ​ភិក្ខុ​ឆាន់​ភោជន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​បី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទុក​ភោជន​ ​ខាងក្នុង​អកប្បិយ​កុដិ​ផង​ ​ចំអិន​ខាងក្នុង​អកប្បិយ​កុដិ​ផង​ ​តែ​ប្រើ​ពួក​អ្នកដទៃ​ចំអិន​ឲ្យ​ ​បើ​ភិក្ខុ​ឆាន់​ភោជន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទុក​ភោជន​ខាងក្នុង​អកប្បិយ​កុដិ​ ​ចំអិន​ខាងក្រៅ​អកប្បិយ​កុដិ​ ​តែ​ភិក្ខុ​ចំអិន​ខ្លួនឯង​ ​បើ​ភិក្ខុ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636830089093403422
ទៅកាន់ទំព័រ៖