ព្រះត្រៃបិដក ភាគ ០៧

មកកាន់​ក្រុង​រាជគ្រឹះ​ ​ដើម្បី​គាល់​ព្រះអង្គ​ ​ក្នុង​ទីនេះ​ ​លុះ​មកដល់​ពាក់កណ្តាល​ផ្លូវ​ ​រក​ភោជន​សៅហ្មង​ ​ឬ​ឧត្តម​នឹង​ឆាន់​ឲ្យបាន​ឆ្អែត​បរិបូណ៌​គ្មាន​ ​(​ឃើញ​)​មានតែ​ផ្លែឈើ​ ​ដែល​គួរ​នឹង​ឆាន់​ជាច្រើន​ ​តែរ​ក​បុគ្គល​ ​ជា​កប្បិយ​ការកៈ​គ្មាន​ ​ហេតុ​នោះ​ ​បាន​ជា​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​មាន​រូបកាយ​លំបាក​ ​មក​តាមផ្លូវ​ឆ្ងាយ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើ់ប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​ភិក្ខុ​ណា​)​ ​បានឃើញ​ផ្លែឈើ​ ​ដែល​គួរ​នឹង​ឆាន់​ក្នុង​ទីណា​ ​តែរ​ក​បុគ្គល​ ​ជា​កប្បិយ​ការកៈ​គ្មាន​ ​តថាគត​ ​អនុញ្ញាត​ឲ្យ​ ​(​ភិក្ខុ​នោះ​)​ ​រើស​ខ្លួនឯង​ ​ហើយ​នាំ​យក​ទៅ​ ​លុះ​ឃើញ​បុគ្គល​ ​ជា​កប្បិយ​ការកៈ​ហើយ​ ​ត្រូវ​ដាក់ចុះ​លើ​ផែនដី​ ​ឲ្យ​កប្បិយ​ការកៈ​ប្រគេន​ ​ហើយ​ឆាន់​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ទទួល​របស់​ឧគ្គ​ហិត​ ​គឺ​វត្ថុ​ដែល​ភិក្ខុ​កាន់​យក​ហើយ​បាន​។​
 [​១០១​]​ ​សម័យ​នោះ​ឯង​ ​ប្រេងល្ង​ថ្មី​ ​និង​ទឹកឃ្មុំ​ថ្មី​កើតឡើង​ដល់​ព្រាហ្មណ៍​ម្នាក់​។​ ​ឯ​ព្រាហ្មណ៍​នោះ​ ​ក៏​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​គួរ​អាត្មាអញ​ ​ប្រគេន​ប្រេងល្ង​ថ្មី​ ​និង​ទឹកឃ្មុំ​ថ្មី​ ​ដល់​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ ​ជា​ប្រធាន​។​ ​ទើប​ព្រាហ្មណ៍​នោះ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ស្មោះសរ​ ​រីករាយ​ ​ទៅ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ធ្វើពាក្យ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636830090366866260
ទៅកាន់ទំព័រ៖