ព្រះត្រៃបិដក ភាគ ០៧

ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ឆាន់​ផ្លែឈើ​ ​ដែល​គ្មាន​ពូជ​ ​(​ផ្លែឈើ​ខ្ចី​)​ ​និង​ផ្លែឈើ​ ​ដែល​គួ​រប​ន្លេ​ចយ​ក​ពូជ​ចេញ​ ​(​ដូច​ផ្លែ​ខ្នុរ​ជាដើម​)​ ​សូម្បី​គេ​មិនបាន​ធ្វើឲ្យ​ជា​កប្បិយ​ ​ក៏​គួរ​ ​(​ឆាន់​បាន​)​។​
 [​១០៥​]​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ទៀប​ក្រុង​សាវត្ថី​ ​សមគួរ​ដល់​ព្រះ​អធ្យាស្រ័យ​ហើយ​ ​ទ្រង់​យាង​ទៅកាន់​ចារិក​ ​ក្រុង​រាជគ្រឹះ​ ​ទ្រង់​យាង​ទៅ​ ​ដោយលំដាប់​ ​ទើបបាន​ដល់ទៅ​ក្រុង​រាជគ្រឹះ​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​វេឡុ​វន​ ​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​នោះ​ឯង​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​កើត​អាពាធ​ឫសដូងបាត​។​ ​ពេទ្យ​ឈ្មោះ​ ​អាកាស​គោត្រ​ ​បាន​ធ្វើស​ត្ថ​កម្ម​ ​(​កាត់​ ​ឬ​វះ​ឫសដូងបាត​នោះ​)​ ​ដោយ​កាំបិត​។​ ​ទទួល​ពេលនោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​ទៅកាន់​ចារិក​សេនាសនៈ​ ​ក៏បាន​យាង​ទៅកាន់​លំនៅ​ ​របស់​ភិក្ខុ​នោះ​។​ ​ពេទ្យ​ឈ្មោះ​អាកាស​គោត្រ​ ​បានឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យាង​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញច្បាស់​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​យាង​មក​ទត​វច្ចមគ្គ​របស់​ភិក្ខុ​នេះ​ ​ដូចជា​មាត់​សត្វ​ទន្សង​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះតម្រិះ​ថា​ ​មោឃបុរស​នេះ​ ​ចំអក​ឲ្យ​តថាគត​ទេតើ​ ​ដូច្នោះ​ហើយ​ ​ក៏​ទ្រង់​យាង​ត្រឡប់​ចាកទី​នោះ​ទៅ​។​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636830092841047775
ទៅកាន់ទំព័រ៖