ព្រះត្រៃបិដក ភាគ ០៧
ឆព្វគ្គិយភិក្ខុគិតគ្នាថា ព្រះដ៏មានព្រះភាគ ទ្រង់ហាមការធ្វើសត្ថកម្មហើយ ទើបឲ្យគេធ្វើវត្ថិកម្មវិញ (ការចងរឹតក្បាលឫសដូងបាតនោះ ដោយខ្សែ)។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើ នឹងឲ្យគេធ្វើវត្ថិកម្មសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ឲ្យគេធ្វើវត្ថិកម្ម ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។បេ។ ព្រះអង្គ ទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេធ្វើ សត្ថកម្ម ឬវត្ថិកម្ម ក្នុងទីជិត ដោយជុំវិញ នៃទីចង្អៀត ប្រមាណពីរធ្នាប់ទេ ភិក្ខុណាឲ្យគេធ្វើ ត្រូវអាបត្តិថុល្លច្ច័យ។
[១០៦] គ្រានោះ ព្រះមានព្រះភាគ គង់ក្នុងក្រុងរាជគ្រឹះ សមគួរតាមព្រះអធ្យាស្រ័យហើយ ទ្រង់យាងចេញទៅកាន់ចារិក ក្រុងពារាណសី កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅក្រុងពារាណសីនោះ។ បានឮថា ព្រះដ៏មានព្រះភាគ គង់នៅព្រៃឥសិបតនមិគទាយវន ជិតក្រុងពារាណសីនោះ។ គ្រានោះឯង ក្នុងក្រុងពារាណសី មានជន២នាក់ គឺឧបាសកឈ្មោះសុប្បិយ១ ឧបាសិកា ឈ្មោះសុប្បិយា១ ជាអ្នក
ID: 636830093386238958
ទៅកាន់ទំព័រ៖