ព្រះត្រៃបិដក ភាគ ០៧
អាពាធ ក៏រឹងរឹតតែចំរើនឡើង ឬមួយ នឹងធ្វើកាលកិរិយាទៅមិនខាន (ឥឡូវ) អាត្មាអញ បានទទួលប្តេជ្ញាថា នឹងប្រគេនសាច់ ដល់ត្រឡប់ជាមិនឲ្យគេយកទៅប្រគេនវិញ កិច្ចនោះ មិនសមគួរដល់អញសោះ។ សុប្បិយាឧបាសិកា ក៏ចាប់យកកាំបិតសម្រាប់ហាន់សាច់ មកអារសាច់ភ្លៅ (របស់ខ្លួន) ហើយហុចឲ្យទៅទាសីថា ហ៏ ហងឯងចូរយកសាច់នេះទៅចាត់ចែង ហើយយកទៅប្រគេន ដល់ភិក្ខុឈឺ ក្នុងវិហារឯណោះចុះ ម្យ៉ាងទៀត (បើមាន) ភិក្ខុណាសួររកអញ នាងឯងចូរទូលលោកថា អញឈឺ (និយាយផ្តាំដូច្នេះហើយ) បានរុំភ្លៅដោយសម្ពត់សម្រាប់បង្ករ ហើយចូលទៅក្នុងបន្ទប់ ដេកលើគ្រែ។ លំដាប់នោះ សុប្បិយឧបាសក បានទៅកាន់ផ្ទះ ហើយសួរទាសីថា នាងសុប្បិយាទៅណា។ ទាសីនោះប្រាប់ថា បពិត្រអ្នកម្ចាស់ អ្នកម្ចាស់នោះសម្រាន្តក្នុងបន្ទប់។ លំដាប់នោះ សុប្បិយឧបាសកបានចូលទៅរកសុប្បិយាឧបាសិកា លុះចូលទៅដល់ហើយ សួរសុប្បិយាឧបាសិកាយ៉ាងនេះថា ព្រោះហេតុអ្វីបានជានាងដេក។ សុប្បិយាឧបាសិកាឆ្លើយថា ខ្ញុំឈឺ។ សុប្បិយឧបាសកសួរថា នាងឈឺអ្វី។ ទើបសុប្បិយាឧបាសិកា ប្រាប់សេចក្តីនុ៎ះ ដល់សុប្បិយឧបាសក (ដោយសព្វគ្រប់)។ លំដាប់នោះ សុប្បិយឧបាសកគិតថា អើហ្ន៎ អស្ចារ្យពេកណាស់ អើហ្ន៎ ចំឡែកពេកណាស់ សុប្បិយា
ID: 636830093975282650
ទៅកាន់ទំព័រ៖