ព្រះត្រៃបិដក ភាគ ០៧
ម្នាលភិក្ខុ អ្នកបានឆាន់ហើយឬនៅ។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គបានឆាន់ហើយ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ (មុនដែលនឹងឆាន់) អ្នកបានពិចារណាដែរឬទេ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ មិនបានពិចារណាទេ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរស អ្នកឯង មិនសមបើនឹងមិនពិចារណា ហើយហ៊ានឆាន់សាច់ (ដូច្នេះ) សោះ ម្នាលមោឃបុរស អ្នកឯងឆាន់សាច់មនុស្សពិតហើយ ម្នាលមោឃបុរស អំពើនេះ មិននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់តិះដៀលរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ពួកមនុស្ស ដែលមានសទ្ធា មានសេចក្តីជ្រះថ្លា មនុស្សទាំងនោះ សូម្បីតែសាច់របស់ខ្លួនឯង ក៏គង់លះប្រគេនបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់សាច់មនុស្សទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិថុល្លច្ច័យ។ ម្យ៉ាងទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបានពិចារណាជាមុនហើយ មិនត្រូវឆាន់សាច់ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។
[១០៨] សម័យនោះឯង មានដំរីរបស់ស្តេចស្លាប់ជាច្រើន។ ចួនជាវេលាស្រុកអត់បាយ មនុស្សទាំងឡាយ នាំគ្នាស៊ីសាច់ដំរី ក៏បានប្រគេនសាច់ដំរី ដល់ពួកភិក្ខុ ដែលត្រាច់ទៅបិណ្ឌបាត។ ភិក្ខុទាំងឡាយ
ID: 636830095214383522
ទៅកាន់ទំព័រ៖