ព្រះត្រៃបិដក ភាគ ០៧
ជាង២ខែហើយ ដោយប៉ងថា បើអាត្មាអញបានលំដាប់(វេន) នៃភត្តក្នុងកាលណា នឹងធ្វើភត្តក្នុងកាលនោះ ឥឡូវលំដាប់(វេន)នៃភត្ត អាត្មាអញមិនទាន់បាននៅឡើយ ខ្លួនអញទៀតសោតក៏តែម្នាក់ឯង ទាំងប្រយោជន៍ខាងឃរាវាសរបស់អាត្មាអញទៀត ក៏សាបសូន្យទៅជាច្រើន បើដូច្នោះ មានតែគួរអាត្មាអញទៅត្រួតមើលរោងភត្ត វត្ថុណាគ្មានក្នុងរោងភត្ត អាត្មាអញក៏នឹងតាក់តែងនូវវត្ថុនោះ។ វេលាដែលព្រាហ្មណ៍នោះទៅមើលរោងភត្ត ក៏មិនឃើញវត្ថុពីរយ៉ាង គឺបបរនិងនំមានរសផ្អែមឡើយ
(១) ។ ទើបព្រាហ្មណ៍នោះចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ និយាយនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន កាលខ្ញុំករុណាមិនបានលំដាប់(វេន) នៃភត្តក្នុងទីនេះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញដើរតាមភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ជាង២ខែហើយ ដោយប៉ងថា (បើ)អាត្មាអញបានលំដាប់(វេន) នៃភត្តក្នុងពេលណា នឹងធ្វើភត្តក្នុងពេលនោះ ឥឡូវអាត្មាអញមិនទាន់បានលំដាប់(វេន)នៃភត្តនៅឡើយ ខ្លួនអញទៀតសោតក៏តែម្នាក់ឯង ទាំងប្រយោជន៍ខាងឃរាវាសរបស់អាត្មាអញទៀត ក៏សាបសូន្យទៅជាច្រើន បើដូច្នោះ មានតែគួរអាត្មាអញទៅត្រួតមើលរោងភត្ត វត្ថុណាគ្មានក្នុងរោងភត្ត អាត្មាអញនឹងតាក់តែង
(១) ក្នុងដីកាថា នំដែលគេលាយដោយវត្ថុ មានស្ករជាដើម។
ID: 636830097109001888
ទៅកាន់ទំព័រ៖