ព្រះត្រៃបិដក ភាគ ០៧
ព្រាហ្មណ៍នោះ អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធអង្គ ជាប្រធាន ដោយបបរ និងនំមានរសផ្អែមជាច្រើន ដោយដៃរបស់ខ្លួន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែលោកប្រកែកលែងទទួលទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់លាងព្រះហស្ថស្រេច លែងលូកទៅក្នុងបាត្រហើយ (ព្រាហ្មណ៍) ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទៅសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់មានបន្ទូលដូច្នេះថា ម្នាលព្រាហ្មណ៍ អានិសង្សបបរនេះមាន១០យ៉ាង អានិសង្សបបរ១០យ៉ាងនោះ តើដូចម្តេច គឺបុគ្គលអ្នកឲ្យបបរ ឈ្មោះថា ឲ្យអាយុ១ ឲ្យពណ៌សម្បុរ១ ឲ្យសេចក្តីសុខ១ ឲ្យកំលាំងកាយ១ ឲ្យប្រាជ្ញា១ បបរដែលបុគ្គលហុតទៅហើយ រមែងហាមឃាត់សេចក្តីឃ្លាន១ បន្ទោបង់សេចក្តីស្រេក១ ញុំាងខ្យល់ឲ្យដើរទៅស្រួល១ ញុំាងសរសៃឲ្យស្អាត១ ញុំាងអាហារថ្មីដ៏សេសសល់ឲ្យរលួយ១ ម្នាលព្រាហ្មណ៍ អានិសង្សបបរមាន១០យ៉ាងនេះឯង។
[១១០] ជនណាបានឲ្យបបរដោយគោរព ដល់ពួកសមណៈ ដែលជាអ្នកសង្រួម អ្នកបរិភោគភោជនដែលអ្នកដទៃឲ្យ ក្នុងកាលដ៏គួរ (ជននោះ) ឈ្មោះថា ឲ្យនូវហេតុនៃអានិសង្សទាំង១០យ៉ាងគឺ អាយុ១ ពណ៌សម្បុរ១ សេចក្តីសុខ១ កំឡាំងកាយ១ ប្រាជ្ញារបស់បុគ្គលនោះតែងកើតឡើង១
ID: 636830097680974603
ទៅកាន់ទំព័រ៖