ព្រះត្រៃបិដក ភាគ ០៧

រួច​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​លុះ​វេល​ដ្ឋ​ក​ច្ចា​ន​ ​អង្គុយ​នៅក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​អនុបុព្វីកថា​ ​គឺ​ទ្រង់​ប្រកាស​អំពី​ទាន១​ ​អំពី​សីល១​ ​អំពី​ស្ថានសួគ៌១​ ​អំពី​ទោស​ដ៏​លាមក​សៅហ្មង​ ​របស់​កាម​ទាំងឡាយ១​ ​និង​អានិសង្ស​ ​ក្នុង​ការ​ចេញ​ចាក​កាម១​។​ ​វេលា​ណា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ថា​ ​វេល​ដ្ឋ​ក​ច្ចា​ន​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ប្រាសចាក​នី​វរ​ណៈ​ ​មានចិត្ត​ស្រស់ស្រាយ​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ ​វេលា​នោះ​ ​ក៏​ទ្រង់​ប្រកាស​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​ប្រកាស​ចំពោះ​ព្រះអង្គ​ឯង​ ​គឺ​ទុក្ខសច្ច​ ​សមុទយសច្ច​ ​និរោធ​សច្ច​ ​មគ្គសច្ច​។​ ​គួរនា​ដូច​ជា​សម្ព​ត់​សស្អា​ត​ ​ប្រាសចាក​វត្ថុ​មាន​ពណ៌ខ្មៅ​ ​គួរ​ទទួល​ទឹកជ្រលក់​ដោយ​ល្អ​ ​យ៉ាងណាមិញ​ ​ឯ​វេល​ដ្ឋ​ក​ច្ចា​ន​ ​ក៏បាន​កើត​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ប្រាសចាក​ធូលី​ ​ប្រាសចាក​គ្រឿង​សៅហ្មង​ ​លើ​អាសនៈ​នោះ​ឯង​ ​ដូច្នេះ​ថា​ ​ធម្មជាតិ​ណាមួយ​ ​ដែល​កើតឡើង​ជា​ធម្មតា​ ​ធម្មជាតិ​ទាំងអស់​នោះ​ ​ក៏​តែង​រលត់​ទៅវិញ​ ​ជា​ធម្មតា​ ​យ៉ាងនោះ​ដែរ​។​ ​គ្រាដែល​វេល​ដ្ឋ​ក​ច្ចា​ន​ ​បានឃើញ​សច្ចធម៌​ហើយ​ ​បាន​ដល់​សច្ចធម៌​ហើយ​ ​បានដឹង​ច្បាស់​សច្ចធម៌​ហើយ​ ​បាន​យាងចុះ​កាន់​សច្ចធម៌​ហើយ​ ​បាន​ឆ្លង​វិចិកិច្ឆា​ ​កំចាត់​បង់​នូវ​សេចក្តី​ងឿងឆ្ងល់​ ​ដល់​នូវ​ភាវៈ​ជា​អ្នក​ក្លៀវក្លា​ ​មិន​ជឿ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636830100948541497
ទៅកាន់ទំព័រ៖