ព្រះត្រៃបិដក ភាគ ០៧

 [​១២១​]​ ​មនុស្ស​ ​ជា​បណ្ឌិត​ជាតិ​ ​រមែង​សម្រេច​នូវ​ការ​នៅក្នុង​ប្រទេស​ណា​ហើយ​ ​ក៏​តែង​ឲ្យ​ពួក​បុគ្គល​អ្នកមានសីល​ ​ដែល​សង្រួម​ល្អ​ ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ឲ្យ​បរិភោគ​ក្នុង​លំនៅ​របស់​ខ្លួន​ ​ហើយ​បាន​ទាំង​ឧទ្ទិស​ផល​ទក្ខិណាទាន​ ​(​ឲ្យ​ចំណែក​បុណ្យ​)​ ​ដល់​ពួក​ទេវតា​ដែល​នៅក្នុង​ប្រទេស​នោះ​ ​(​ថែមទៀត​)​។​ ​ទេវតា​ទាំងនោះ​ ​តែង​បូជា​ចំពោះ​មនុស្ស​ដែល​បាន​បូជា​ដល់​ខ្លួន​ ​តែង​រាប់អាន​ចំពោះ​មនុស្ស​ដែល​រាប់អាន​ដល់​ខ្លួន​ ​តែង​អនុគ្រោះ​មនុស្ស​នោះ​ ​ដូចជា​មាតា​អនុគ្រោះ​បុត្រ​ ​ដែល​ខ្លួន​បី​ថ្នម​ ​ផ្ទាប់នឹង​ទ្រូង​ឲ្យ​ចំរើន​ឡើង​។​ ​មនុស្ស​ដែល​ទេវតា​ ​បាន​អនុគ្រោះ​ហើយ​ ​ក៏​តែងឃើញ​នូវ​សេចក្តី​ចំ​រើ​ន​សព្វ​ៗ​កាល​។​
 ​[​១២២​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុមោទនា​ដោយ​ព្រះ​គាថា​ទាំងឡាយ​នេះ​ ​ចំពោះ​មហាមាត្យ​ ​នៅក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​(​ចប់ហើយ​)​ ​ក៏​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​យាង​ចេញទៅ​។​ ​សម័យ​នោះ​ឯង​ ​មហាមាត្យ​ ​នៅក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​ដើរតាម​ព្រះមានព្រះភាគ​ ​អំ​ពី​ក្រោយ​ៗ​ ​ដោយ​គិតថា​ ​ក្នុងថ្ងៃនេះ​ ​ព្រះសមណគោតម​ ​នឹង​យាង​ចេញទៅ​ ​តាម​ទ្វារ​ណា​ ​ទ្វារ​នោះ​ ​នឹង​បាន​ឈ្មោះថា​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636830104891877043
ទៅកាន់ទំព័រ៖