ព្រះត្រៃបិដក ភាគ ០៧

 [​១២៥​]​ ​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស​ ​បានឮ​ដំណឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពុទ្ធដំណើរ​មកកាន់​កោដិ​គ្រាម​។​ ​លំដាប់នោះ​ឯង​ ​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស​ ​បាន​ប្រើ​គេ​ឲ្យ​ទឹម​យាន​ដ៏​ថ្លៃថ្លា​ហើយ​ ​ក៏​ឡើងជិះ​យាន​ដ៏​ថ្លៃថ្លា​ ​ចេញទៅ​អំពី​ក្រុង​វេសាលី​ ​ដោយ​យាន​ដ៏​ថ្លៃថ្លា​ទាំងអម្បាល​នោះ​ ​ដើម្បី​ជួបនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ដាក់​យាន​ទុក​ក្នុង​ទីមួយ​ ​រួច​ចុះ​អំពី​យាន​ ​ដើរទៅ​ដោយ​ជើងទទេ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស​ ​ដែល​អង្គុយ​ក្នុង​ទីសម​គួរ​ ​(​នោះ​)​ ​ឯង​ ​ឲ្យ​យល់ព្រម​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​រីករាយ​ ​ឲ្យ​ត្រេកអរ​ ​ដោយ​ធម្មី​កថា​។​ ​លំដាប់នោះ​ ​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​យល់ព្រម​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​រីករាយ​ ​ឲ្យ​ត្រេកអរ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទទួល​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​មួយអន្លើ​ ​ដោយ​ភិក្ខុសង្ឃ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បាន​ទទួល​និមន្ត​ ​ដោយ​តុណ្ហីភាព​។​ ​គ្រានោះ​ ​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស​ ​ដឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​និមន្ត​ហើយ​ ​ទើប​ក្រោក​ចាកទី​អង្គុយ​ ​ថ្វាយបង្គំលា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636830106196731677
ទៅកាន់ទំព័រ៖