ព្រះត្រៃបិដក ភាគ ០៧

ខាទនីយ​ភោជ​នីយៈ​ទាំងឡាយ​ណា​ ​ដែល​តថាគត​បាន​អនុញ្ញាត​ហើយ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​មាន​អំណត់​ ​មាន​សន្ទូង​មិនល្អ​ ​មាន​បិណ្ឌបាត​បាន​ដោយ​លំបាក​ ​គឺ​ខាទនីយ​ភោជ​នីយៈ​ ​ដែល​ទុកដាក់​ខាងក្នុង​ ​និង​ចំអិន​ខាងក្នុង​ ​(​អកប្បិយ​កុដិ​)​ ​ភិក្ខុ​ចំអិន​ដោយខ្លួនឯង​ ​ភិក្ខុ​ទទួល​របស់​ជា​ឧគ្គ​ហិត​ ​ដែលគេ​នាំមក​អំពី​ទីនោះ​ ​ដែល​ភិក្ខុ​ទទួល​ប្រគេន​ក្នុង​វេលា​មុន​ភត្ត​ ​វត្ថុ​នៅក្នុង​ព្រៃ​ ​វត្ថុ​នៅក្នុង​ស្រះ​ ​ឥឡូវនេះ​ ​តថាគត​ហាម​ខាទនីយ​ភោជ​នីយៈ​ទាំងនោះ​ ​តាំងពី​ថ្ងៃនេះ​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កុំ​គប្បី​បរិភោគ​នូវ​ខាទនីយ​ភោជនីយ​ ​ជា​អន្តោ​វុត្ថ​ ​(​ទុកដាក់​ខាងក្នុង​អកប្បិយ​កុដិ​)​ ​អន្តោ​បក្ក​ ​(​ចំអិន​ខាងក្នុង​អកប្បិយ​កុដិ​)​ ​សា​មំ​បក្ក​ ​(​ភិក្ខុ​ចំអិន​ខ្លួនឯង​)​ ​ឧគ្គ​ហិត​ប្ប​ដិ​គ្គ​ហិត​ ​(​កាន់​ជាមុន​ ​ហើយ​ទើប​ឲ្យ​គេ​ប្រគេន​)​ ​បើ​ភិក្ខុ​ណា​បរិភោគ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​ឆាន់​រួចហើយ​ ​ហាម​ភត្ត​ហើយ​ ​កុំ​គប្បី​ឆាន់​អន​តិ​រិត្ត​ភោជន​ ​(​ភោជន​ថ្មោង​)​ ​គឺ​ខាទនីយ​ភោជនីយ​ ​ដែល​ទាយក​នាំមក​អំពី​ទីនោះ​ ​ភិក្ខុ​ទទួល​ក្នុង​វេលា​មុន​ភត្ត​ ​វត្ថុ​ដែល​តាំងនៅ​ក្នុង​ព្រៃ​ ​វត្ថុ​ដែល​តាំងនៅ​ក្នុង​ស្រះ​ ​បើ​ភិក្ខុ​ណា​បរិភោគ​ ​វិនយ​ធរ​ត្រូវ​កាត់សេចក្តី​តាម​អាបត្តិ​។​
 [​១៣០​]​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​អ្នកជនបទ​ផ្ទុក​អម្បិល​ខ្លះ​ ​ប្រេង​ខ្លះ​ ​អង្ករ​ខ្លះ​ ​ខាទនីយាហារ​ខ្លះ​ច្រើនមុខ​ ​ក្នុង​រទេះ​ទាំងឡាយ​ ​ហើយ
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636830113588914485
ទៅកាន់ទំព័រ៖