ព្រះត្រៃបិដក ភាគ ០៧
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយប្រើប្រាស់នូវកប្បិយភូមិ ដែលសង្ឃសន្មតឲ្យ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវកប្បិយភូមិ៤យ៉ាងគឺ ឧស្សាវនន្តិកា១ គោនិសាទិកា១ គហបតិកា១ សម្មតិកា
(១) ១។
[១៣១] សម័យនោះឯង មេណ្ឌកគហបតិនៅអាស្រ័យក្នុងក្រុងភទ្ទិយៈ។ សេដ្ឋីនោះ មានឥទ្ធានុភាពខាងឯកក់ជំរះនូវសីស (ក្បាល) រួចប្រើគេឲ្យបោសជង្រុកស្រូវ ហើយទើបអង្គុយខាងក្រៅទ្វារ។ ធារស្រូវក៏ស្រាប់តែធ្លាក់ចុះមកអំពីអាកាស ពេញទាំងជង្រុក។ ឯភរិយា (របស់សេដ្ឋីនោះ) មានឥទ្ធានុភាពខាងឯចូលទៅអង្គុយជិតថាសមួយ មានចំណុះមួយអាឡ្ហក
(២) និងថាសមួយ សម្រាប់ដាក់សម្ល និងម្ហូបក្រៀម ហើយអង្គាសនូវបុរស ជាទាសកម្មករដោយភត្ត។ បើសេដ្ឋីភរិយាមិនទាន់ក្រោកឡើង ភត្តនោះក៏មិនចេះអស់ទៅ។ កូនប្រុស (របស់សេដ្ឋីនោះ) មានឥទ្ធានុភាព ខាងឯកាន់យកថង់មានចំណុះមួយពាន់ (កហាបណៈ) ហើយឲ្យរង្វាន់ដល់បុរស ជាទាសកម្មករអស់ប្រាំមួយខែ។ បើថង់នៅតែក្នុងដៃរបស់
(១) កុដិ ដែលសង្ឃប្រកាសដោយញត្តិទុតិយកម្ម សន្មតឲ្យជាកប្បិយកុដិ ហៅថា សម្មតិកា។ (២) បួននាឡិ ជាមួយអាឡ្ហក។
ID: 636830115129112580
ទៅកាន់ទំព័រ៖