ព្រះត្រៃបិដក ភាគ ០៧
ក្នុងព្រៃម្លិះ ទៀបក្រុងភទ្ទិយៈនោះ។ មេណ្ឌកគហបតិ បានឮច្បាស់ (នូវដំណឹងនោះហើយ ទើបប្រកាសសេចក្តីនោះថា) ម្នាលគ្នាយើង បានឮថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវស្តេចមកដល់ក្រុងភទ្ទិយៈ ដោយលំដាប់ ហើយគង់ក្នុងព្រៃម្លិះ ទៀបក្រុងភទ្ទិយៈ ក៏កិត្តិសព្ទដ៏ពីរោះរបស់ព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយសុះសាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺ សេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អទៅកាន់ព្រះនិព្វាន ថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ថា អនុត្តរោ ព្រោះព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ថា សត្ថាទេវមនុស្សានំ ព្រោះព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ថា ពុទ្ធោ ព្រោះព្រះអង្គបានត្រាស់ដឹងនូវ
ID: 636830117008440071
ទៅកាន់ទំព័រ៖