ព្រះត្រៃបិដក ភាគ ០៧
ចាំទុកនូវខ្ញុំព្រះអង្គថាជាឧបាសក ដល់ព្រះរតនត្រ័យ ជាទីរលឹកស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើម បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ជាមួយនឹងព្រះភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព (ការស្ងៀម)។ លំដាប់នោះ មេណ្ឌកគហបតិ ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះ លុះកន្លងរាត្រីនោះទៅ មេណ្ឌកគហបតិ ក៏ឲ្យមនុស្សចាត់ចែងខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ហើយឲ្យអ្នកបម្រើទៅក្រាបបង្គំទូលកាលគួរ ដល់ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាល (នេះ) ជាកាលគួរហើយ ភត្តសម្រេចហើយ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ យាងចូលទៅកាន់លំនៅរបស់មេណ្ឌកគហបតិ លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុកហើយ ជាមួយនឹងភិក្ខុសង្ឃ។ វេលានោះ ប្រពន្ធ កូនប្រុស កូនប្រសាស្រី និងខ្ញុំប្រុសរបស់មេណ្ឌកគហបតិ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ ព្រះមានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា ដល់ជនទាំងនោះ អនុបុព្វីកថានោះ ដូចម្តេច
ID: 636830118155855699
ទៅកាន់ទំព័រ៖