ព្រះត្រៃបិដក ភាគ ០៧
ចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ញុំាងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ព្រះអង្គទ្រង់សំដែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល និងពីរោះបទចុង ទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈដ៏ពេញបរិបូណ៌ ដ៏បរិសុទ្ធអស់ជើង ក៏ដំណើរដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជាការប្រពៃពេក។ លំដាប់នោះ កេណិយជដិល មានសេចក្តីត្រិះរិះដូច្នេះថា គួរអញឲ្យគេនាំយករបស់អ្វីហ្ន៎ ទៅថ្វាយព្រះសមណគោតម។ ទើបកេណិយជដិល មានសេចក្តីត្រិះរិះដូច្នេះថា ឫសីទាំងឡាយណា ដែលជាបុព្វបុរសរបស់ព្រាហ្មណ៍ទាំងឡាយ ដែលជាអ្នកកសាងមន្ត ជាអ្នករាយមន្ត បទមន្តបុរាណនេះ ដែលពួកឫសីណា បានច្រៀងមកហើយ បានរាយមកហើយ បានសន្សំមកច្រើនហើយ ឥឡូវនេះ ព្រាហ្មណ៍ទាំងឡាយ តែងស្វាធ្យាយតាមបទមន្តនោះ តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលឫសីទាំងឡាយនោះពោលហើយ តែងបង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយនោះបង្រៀនមកហើយ ដូចជាព្រាហ្មណ៍ ឈ្មោះអដ្ឋកៈ ព្រាហ្មណ៍ឈ្មោះវាមកៈ ព្រាហ្មណ៍ឈ្មោះវាមទេវៈ ព្រាហ្មណ៍ឈ្មោះវេស្សាមិត្តៈ ព្រាហ្មណ៍ឈ្មោះយមត្តគ្គិ ព្រាហ្មណ៍ឈ្មោះអង្គិរសៈ
ID: 636830120467357910
ទៅកាន់ទំព័រ៖