ព្រះត្រៃបិដក ភាគ ០៧

អ្នកណា​មិន​ធ្វើការ​ក្រោក​ទទួល​ព្រះមានព្រះភាគ​ ​អ្នកនោះ​ត្រូវ​ពិន័យ​ជា​ទ្រព្យ៥០០កហាបណៈ​ ​(​មិនខាន​)​។​ ​ក៏​សម័យ​នោះ​ឯង​ ​មល្ល​ក្សត្រ​ឈ្មោះ​រោ​ជៈ​ ​ជា​សំឡាញ់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​។​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​កាល​ត្រាច់​ទៅកាន់​ចារិក​ដោយលំដាប់​ ​ក៏បាន​យាង​ទៅដល់​ក្រុង​កុសិនារា​នោះ​។​ ​ពួក​មល្ល​ក្សត្រ​នៅក្នុង​ក្រុង​កុសិនារា​ ​បាន​ធ្វើការ​ក្រោក​ទទួល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​លំដាប់នោះ​ឯង​ ​រោ​ជ​មល្ល​ក្សត្រ​ ​ក៏​ធ្វើការ​ក្រោក​ទទួល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដែរ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ហើយក៏​ឈរ​ក្នុង​ទីសម​គួរ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​រោ​ជ​មល្ល​ក្សត្រ​ ​ដែល​ឈរ​ក្នុង​ទីសម​គួរ​ដូច្នេះ​ថា​ ​នែ​រោ​ជៈ​ដ៏​មាន​អាយុ​ ​អ្នក​បាន​ធ្វើការ​ក្រោក​ទទួល​ណា​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ការ​ក្រោក​ទទួល​នេះ​ ​ជា​ការ​ប្រពៃ​របស់​អ្នក​ហើយ​។​ ​រោ​ជ​មល្ល​ក្សត្រ​និយាយ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ខ្ញុំ​មិនមែន​ធ្វើ​ ​(​សេចក្តី​គោរព​)​ ​ច្រើន​ ​ព្រោះ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​និង​ព្រះសង្ឃ​ទេ​ ​ប៉ុន្តែ​ពួក​ញាតិ​ ​បាន​ធ្វើការ​ប្តេជ្ញា​ថា​ ​អ្នកណា​មិន​ធ្វើការ​ក្រោក​ទទួល​ព្រះមានព្រះភាគ​ ​អ្នកនោះ​នឹង​ត្រូវ​ពិន័យ​ជា​ទ្រព្យ៥០០កហាបណៈ​មិនខាន​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ខ្ញុំ​បាន​ធ្វើការ​ក្រោក​ទទួល​ព្រះមានព្រះភាគ​យ៉ាងនេះ​ ​ព្រោះ​ខ្លាច​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636830122661173389
ទៅកាន់ទំព័រ៖