ព្រះត្រៃបិដក ភាគ ០៧

លោក​ដ៏​ចំរើន​ ​ឥឡូវនេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហំ​ ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​គង់​ក្នុង​ទីណា​ ​ដ្បិត​យើងខ្ញុំ​ចង់​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហំ​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​។​ ​ពួក​ភិក្ខុ​ប្រាប់​ថា​ ​នែ​អាវុសោ​រោ​ជៈ​ ​(​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​)​ ​ក្នុង​វិហារ​ដែលគេ​បិទទ្វារ​នុ៎ះ​ ​ដូច្នោះ​ ​ចូរ​អ្នកមាន​សំឡេង​តិច​ចូល​ទៅ​ជិត​ ​កុំ​រួសរាន់​ ​ចូល​ទៅកាន់​របៀង​ ​ក្អកគ្រហែម​ ​ហើយ​សឹម​គោះ​សន្ទះទ្វារ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នឹង​បើ​ទ្វារ​ឲ្យ​អ្នក​។​ ​វេលា​នោះ​ ​រោ​ជ​មល្ល​ក្សត្រ​ ​ចូល​ទៅកាន់​វិហារ​ ​ដែលគេ​បិទ​នោះ​ ​ដោយ​ស្ងប់ស្ងាត់​សម្លេង​សន្សឹម​ៗ​ ​ដើរចូល​ទៅកាន់​របៀង​ ​ក្អកគ្រហែម​ ​ហើយ​គោះ​សន្ទះទ្វារ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​បើកទ្វារ​ឲ្យ​។​ ​គ្រានោះ​ ​រោ​ជ​មល្ល​ក្សត្រ​ ​ចូល​ទៅកាន់​វិហារ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​លុះ​រោ​ជ​មល្ល​ក្សត្រ​ ​អង្គុយ​នៅក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​អនុបុព្វីកថា​ ​អនុបុព្វីកថា​នោះ​ ​តើ​ដូចម្តេច​ ​(​ឯ​អនុបុព្វីកថា​នោះ​)​ ​គឺ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រកាស​ទានកថា​ ​សីលកថា​ ​សគ្គកថា​ ​ទោស​របស់​កាម​ទាំងឡាយ​ដ៏​លាមក​អាក្រក់​ ​និង​អានិសង្ស​ ​ក្នុង​ការ​ចេញ​ចាក​កាម​។​ ​កាលណាបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ថា​ ​រោ​ជ​មល្ល​ក្សត្រ​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ប្រាសចាក​នី​វរ​ណៈ​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 636830123186743450
ទៅកាន់ទំព័រ៖