ព្រះត្រៃបិដក ភាគ ០៧
សត្វមានពិស
(១) មកបៀតបៀន។ សត្វទីឃជាតិទាំងនោះខាំភិក្ខុខ្លះ មកចោមព័ទ្ធបង្អើលភិក្ខុទាំងនោះខ្លះ។ ភិក្ខុទាំងនោះត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ បើភិក្ខុទាំងឡាយចូលវស្សាហើយ មានពួកចោរមកបៀតបៀន។ ចោរទាំងនោះប្លន់ភិក្ខុទាំងឡាយខ្លះ វាយសំពងភិក្ខុទាំងឡាយខ្លះ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយចូលវស្សាហើយ មានពួកបិសាចបៀតបៀន។ បិសាចទាំងនោះចូលទៅ (ក្នុងសរីរៈរបស់ភិក្ខុទាំងឡាយនោះ)ខ្លះ នាំយក (ភិក្ខុទាំងឡាយនោះ)ទៅខ្លះ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយចូលវស្សាហើយ ស្រាប់តែភ្លើងឆេះស្រុកជាទីគោចរ។ ភិក្ខុទាំងឡាយក៏លំបាកដោយអាហារបិណ្ឌបាត
(១) សិរឹសប សំដៅយកសត្វលូនវារ ដែលមានពិស មានពស់ ក្អែបជាដើម។
ID: 636829970564323947
ទៅកាន់ទំព័រ៖