ព្រះត្រៃបិដក ភាគ ០៧

ឃើញ​ហើយ​ ​ជន​ទាំងនោះ​ ​តែង​មានគំនិត​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​លោកម្ចាស់​ទាំងឡាយ​ ​គប្បី​ទទួល​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ភេសជ្ជ​បរិក្ខារ​ ​គឺ​ថ្នាំ​ ​ជា​បច្ច័យ​ ​ដល់​អ្នកមាន​ជម្ងឺ​ ​របស់​យើង​ទាំងឡាយ​តែ​ម្យ៉ាង​ ​កុំ​ទទួល​របស់​ជន​ទាំងឡាយ​ដទៃ​ឡើយ​ ​នែ​រោ​ជៈ​ ​បើ​ដូច្នោះ​ ​ភិក្ខុ​ទាំងឡាយ​ ​នឹង​ទទួល​របស់​អ្នកខ្លះ​ ​របស់​ពួក​ជន​ឯទៀត​ខ្លះ​។​ ​ក៏​សម៏យ​នោះ​ឯង​ ​ក្នុង​ក្រុង​កុសិនារា​ ​ពួក​ជន​បាន​តាក់តែង​លំដាប់​ភត្ត​ដ៏​ឧត្តម​។​ ​គ្រានោះ​ឯង​ ​រោ​ជ​មល្ល​ក្សត្រ​ ​កាល​មិនបាន​លំដាប់​ភត្ត​ ​(​ដាក់​វេន​ភត្ត​)​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ត្រួតមើល​រោង​ភត្ត​ ​វត្ថុ​ណា​មិន​មាន​ក្នុង​រោង​ភត្ត​ ​គួរ​អញ​តាក់តែង​វត្ថុ​នោះ​។​ ​កាល​រោ​ជ​មល្ល​ក្សត្រ​ ​ត្រួតមើល​រោង​ភត្ត​ ​មិនបាន​ឃើញ​វត្ថុ​ពីរ​យ៉ាង​ ​គឺ​អន្លក់១​ ​ខាទ​នីយៈ​ធ្វើ​ដោយ​ម្សៅ១​។​ ​លំដាប់នោះ​ ​រោ​ជ​មល្ល​ក្សត្រ​ ​បាន​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​មិនបាន​លំដាប់​ភត្ត​ ​ក្នុង​ក្រុង​កុសិនារា​នេះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ត្រួតមើល​រោង​ភត្ត​ ​វត្ថុ​ណា​គ្មាន​ក្នុង​រោង​ភត្ត​ ​គួរ​អាត្មាអញ​ ​តាក់តែង​វត្ថុ​នោះ​ឡើង​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​នោះ​ ​ត្រួតមើល​រោង​ភត្ត​ ​មិនបាន​ឃើញ​វត្ថុ​ពីរ​មុខ​ ​គឺ​អន្លក់១​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636830123681891771
ទៅកាន់ទំព័រ៖