ព្រះត្រៃបិដក ភាគ ០៧
[១៣៩] ក៏សម័យនោះឯង មនុស្សទាំងឡាយដាំពូជឈើទាំងឡាយជារបស់សង្ឃ ក្នុងដីជារបស់បុគ្គល ដាំពូជឈើទាំងឡាយជារបស់បុគ្គល ក្នុងដីជារបស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ (បើ) ពូជឈើទាំងឡាយជារបស់សង្ឃ ដែលដាំក្នុងដីជារបស់បុគ្គល ត្រូវភិក្ខុឲ្យចំណែក
(១) (ដល់ម្ចាស់ដីខ្លះ) ហើយសឹមបរិភោគ (បើ) ពូជឈើទាំងឡាយ ជារបស់បុគ្គល ដែលដាំក្នុងដីជារបស់សង្ឃ ត្រូវភិក្ខុឲ្យចំណែក (ដល់ម្ចាស់ដីខ្លះ) ហើយសឹមបរិភោគ។
[១៤០] ក៏សម័យនោះឯង ភិក្ខុទាំងឡាយកើតសេចក្តីរង្កៀស ក្នុងកន្លែងជាអន្លើៗថា របស់អ្វីហ្ន៎ ដែលព្រះដ៏មានព្រះភាគ អនុញ្ញាត របស់អ្វី ដែលព្រះដ៏មានព្រះភាគ មិនបានអនុញ្ញាត។ ពួកភិក្ខុក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គមានព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ របស់ណាដែល
(១) អដ្ឋកថា ថា ត្រូវបែងជា១០ភាគ ហើយត្រូវយក១ភាគ ដែលជាភាគទី១០ ឲ្យដល់ម្ចាស់ដី សល់ក្រៅពីនោះ ៩ភាគ ត្រូវបានម្ចាស់ពូជ។ រឿងចែកយ៉ាងនេះ ជាបោរាណកចារិត្តក្នុងជម្ពូទ្វីប។
ID: 636830126316872483
ទៅកាន់ទំព័រ៖