ព្រះត្រៃបិដក ភាគ ០៧
ដែលភិក្ខុទទួលក្នុងថ្ងៃនោះ គួរបានតែក្នុងកាល មិនគួរក្នុងវិកាលទេ ម្នាលភិក្ខុទាំងឡាយ វត្ថុជាសត្តាហកាលិក (ច្រឡំ) ដោយវត្ថុជាយាវកាលិក ដែលភិក្ខុទទួលក្នុងថ្ងៃនោះ គួរបានតែក្នុងកាល មិនគួរក្នុងវិកាលទេ ម្នាលភិក្ខុទាំងឡាយ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុជាយាវកាលិក ដែលភិក្ខុទទួលក្នុងថ្ងៃនោះ គួរបានតែក្នុងកាល មិនគួរក្នុងវិកាលទេ ម្នាលភិក្ខុទាំងឡាយ វត្ថុជាសត្តាហកាលិក (ច្រឡំ) ដោយវត្ថុជាយាមកាលិក ដែលភិក្ខុទទួលក្នុងថ្ងៃនោះ គួរបានតែក្នុងយាម កន្លងយាមទៅហើយ មិនគួរទេ ម្នាលភិក្ខុទាំងឡាយ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុជាយាមកាលិក ដែលភិក្ខុទទួលក្នុងថ្ងៃនោះ គួរបានតែក្នុងយាម កន្លងយាមទៅហើយ មិនគួរទេ ម្នាលភិក្ខុទាំងឡាយ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុជាសត្តាហកាលិក ដែលភិក្ខុទទួលក្នុងថ្ងៃនោះ គួរអស់៧ថ្ងៃ ហួស៧ថ្ងៃទៅហើយ មិនគួរទេ។
ចប់ ភេសជ្ជក្ខន្ធកៈ ទី៦។
ក្នុងខន្ធកៈនេះមាន១០៦រឿង។
ID: 636830126988650906
ទៅកាន់ទំព័រ៖