ព្រះត្រៃបិដក ភាគ ០៧

ដែល​ចូលវស្សា​ហើយ​ថា​ ​លោកម្ចាស់​ចូរ​និមន្ត​មក​ ​ខ្ញុំករុណា​ប្រគេន​ប្រាក់​លោក​ក្តី​ ​ខ្ញុំករុណា​ប្រគេន​មាស​លោក​ក្តី​ ​ខ្ញុំករុណា​ប្រគេន​ស្រែ​លោក​ក្តី​ ​ខ្ញុំករុណា​ប្រគេន​ចំការ​លោក​ក្តី​ ​ខ្ញុំករុណា​ប្រគេន​គោឈ្មោល​លោក​ក្តី​ ​ខ្ញុំករុណា​ប្រគេន​គោញី​លោក​ក្តី​ ​ខ្ញុំករុណា​ប្រគេន​ខ្ញុំប្រុស​លោក​ក្តី​ ​ខ្ញុំករុណា​ប្រគេន​ខ្ញុំស្រី​លោក​ក្តី​ ​ខ្ញុំករុណា​ប្រគេន​កូនស្រី​ ​ដើម្បីឲ្យ​ជា​ភរិយា​លោក​ក្តី​ ​ខ្ញុំករុណា​ជា​ភរិយា​លោក​ក្តី​ ​ខ្ញុំ​ករុ​ណា​នំា​យក​ស្រី​ដទៃ​មក​ឲ្យ​ជា​ភរិយា​លោក​ក្តី​។​ ​ក្នុង​វេលា​នោះ​ ​បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ចិត្តជា​ធម្មជាត​ ​តែង​ប្រែត្រឡប់​រហ័ស​ដោយពិត​ ​ក្រែង​ព្រហ្មចរិយ​ធម៌​របស់​អាត្មាអញ​នឹង​មាន​សេចក្តី​អន្តរាយ​ ​ដូច្នេះហើយ​ ​ត្រូវ​ចៀសចេញ​ទៅ​បាន​។​ ​ភិក្ខុ​នោះ​ដាច់វស្សា​ ​តែ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ស្រីផ្កាមាស​មក​ប្រលោម​ភិក្ខុ​ដែល​ចូលវស្សា​ហើយ​។​បេ​។​ ​ថុល្ល​កុមារី​ ​(​ស្រី​ចាស់​ក្រមុំ​)​ ​មក​ប្រលោម​ ​ខ្ទើយ​មក​ប្រលោម​ ​ពួក​ញាតិ​មក​ប្រលោម​ ​ពួក​ស្តេច​មក​ប្រលោម​ ​ពួក​ចោរ​មក​ប្រលោម​ ​ពួក​អ្នកលេង​មក​ប្រលោម​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​និមន្ត​មក​ ​យើងខ្ញុំ​ប្រគេន​ប្រាក់​លោក​ក្តី​ ​យើងខ្ញុំ​ប្រគេន​មាស​លោក​ក្តី​ ​យើងខ្ញុំ​ប្រគេន​ស្រែ​លោក​ក្តី​ ​យើងខ្ញុំ​ប្រគេន​ចំការ​លោក​ក្តី​ ​យើងខ្ញុំ​ប្រគេន​គោឈ្មោល​លោក​ក្តី​ ​យើងខ្ញុំ​ប្រគេន​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636829971603723397
ទៅកាន់ទំព័រ៖