ព្រះត្រៃបិដក ភាគ ០៧
បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ពួកភិក្ខុច្រើនរូបព្យាយាមដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ សូមកុំឲ្យសង្ឃបែកគ្នាក្នុងទីចំពោះមុខអញឡើយ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ មានភិក្ខុច្រើនរូបព្យាយាមដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុទាំងនោះ ជាមិត្តរបស់អាត្មាអញ អាត្មាអញនឹងនិយាយនឹងភិក្ខុទាំងនោះថា នែអាវុសោ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់លោកដ៏មានអាយុ កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ភិក្ខុទាំងនោះ មុខជានឹងធ្វើតាម មុខជានឹងប្រាថ្នាដើម្បីស្តាប់ពាក្យអាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ មានភិក្ខុច្រើនរូបព្យាយាមដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុទាំងនោះ
ID: 636829972150864692
ទៅកាន់ទំព័រ៖