ព្រះត្រៃបិដក ភាគ ០៧
[១៤] សម័យនោះឯង មានភិក្ខុ១រូប ចូលវស្សាក្នុងរោងឈើ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះដូចជាពួកបិសាច។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ភិក្ខុមិនត្រូវចូលវស្សាក្នុងរូងឈើទេ ភិក្ខុណាចូល ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាលើប្រគាបឈើ។ ពួកមនុស្ស ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះដូចជាពួកព្រានម្រឹគ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចូលវស្សាលើប្រគាបឈើទេ ភិក្ខុណាចូល ត្រូវអាបត្តិទុក្កដ។
[១៥] សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាក្នុងទីវាល។ ដល់វេលាភ្លៀងធ្លាក់មក ភិក្ខុទាំងនោះក៏ស្ទុះចូលទៅរកម្លប់ឈើខ្លះ យុរស្បូវខ្លះ (សំយាប ឬរងស្បូវ)។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចូលវស្សាក្នុងទីវាលទេ ភិក្ខុណាចូល ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង
ID: 636829974149429003
ទៅកាន់ទំព័រ៖