ព្រះត្រៃបិដក ភាគ ០៧
ព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចូលវស្សាក្នុងពាងទឹកទេ ភិក្ខុណាចូល ត្រូវអាបត្តិទុក្កដ។
[១៦] សម័យនោះឯង ក្នុងក្រុងសាវត្ថី សង្ឃបានធ្វើកតិកា (ប្តេជ្ញា)ថា ភិក្ខុមិនត្រូវបំបួសកុលបុត្តក្នុងកណ្តាលវស្សាឡើយ។ ស្រាប់តែចៅរបស់នាងវិសាខា ជាមាតាមិគារសេដ្ឋី បានចូលទៅរកពួកភិក្ខុហើយ សូមនូវផ្នួស។ ភិក្ខុទាំងឡាយក៏បាននិយាយទៅវិញយ៉ាងនេះថា នែអ្នកដ៏មានអាយុ សង្ឃបានធ្វើកតិកាថា មិនត្រូវឲ្យភិក្ខុណាបំបួសកុលបុត្តក្នុងកណ្តាលវស្សាឡើយ នែអ្នកដ៏មានអាយុ អ្នកឯងចូរបង្អង់សិន ទំរាំតែភិក្ខុទាំងឡាយនៅចាំវស្សា លុះចាំវស្សារួចហើយ នឹងបំបួស។ គ្រានោះ ភិក្ខុទាំងនោះ លុះចាំវស្សារួចហើយ ក៏បាននិយាយពាក្យនេះនឹងចៅរបស់នាងវិសាខា ជាមាតាមិគារសេដ្ឋីថា នែអ្នកដ៏មានអាយុ អ្នកឯងចូរមកបួសក្នុងកាលឥឡូវនេះចុះ។ បុរសនោះ ពោលតបយ៉ាងនេះវិញថា បពិត្រលោកដ៏ចំរើន ប្រសិនបើខ្ញុំករុណាបានបួសរួចស្រឡះហើយ ខ្ញុំករុណាគួរត្រេកអរពេកណាស់ បពិត្រលោកដ៏ចំរើន ឥឡូវនេះ ខ្ញុំករុណាខានបួសហើយ។ នាងវិសាខា ជាមាតាមិគារសេដ្ឋី ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយមិនសមបើនឹងធ្វើកតិកាបែបយ៉ាងនេះថា ភិក្ខុមិនត្រូវបំបួស
ID: 636829987847202471
ទៅកាន់ទំព័រ៖