ព្រះត្រៃបិដក ភាគ ០៧

កុលបុត្ត​ ​ក្នុង​កណ្តាល​វស្សា​សោះ​ ​ឯ​ភិក្ខុ​មិន​ត្រូវ​ប្រព្រឹត្ត​ធម៌​មានកំណត់​កាល​ដូច្នោះ​ទេ​។​ ​កាល​នាងវិសាខា​ ​ជា​មា​តា​មិគា​រសេ​ដ្ឋី​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮ​ច្បាស់​។​ ​វេលា​នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​កតិកា​បែបនេះ​ថា​ ​ភិក្ខុ​មិន​ត្រូវ​បំបួស​កុលបុត្ត​ក្នុង​កណ្តាល​វស្សា​ទេ​ ​ភិក្ខុ​ណា​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៧​]​ ​សម័យ​នោះ​ឯង​ ​ឧប​នន្ទ​ ​ជា​សក្យ​បុត្ត​ដ៏​មាន​អាយុ​ ​បាន​ទទួល​ប្តេជ្ញា​ស្តេច​បសេនទិកោសល​ថា​ ​នឹង​នៅចាំ​វស្សា​ដោយ​បុ​រិមិ​កា​វស្សា​។​ ​ឧប​នន្ទ​នោះ​កាល​ដើរទៅ​កាន់​អាវាស​នោះ​ ​ក៏បាន​ឃើញ​អាវាស​ពីរ​ ​ក្នុង​ពាក់កណ្តាល​ផ្លូវ​ ​ជា​អាវាស​មាន​ចីវរ​ច្រើន​។​ ​ឧប​នន្ទ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​នៅចាំ​វស្សា​ក្នុង​អាវាស​ទាំងពីរ​នេះ​ចុះ​ ​ចីវរ​មុខ​ជា​នឹង​កើត​ដល់​អាត្មាអញ​ជាច្រើន​ ​ដោយ​អាការ​យ៉ាងនេះ​។​ ​ឧប​នន្ទ​នោះ​ ​ក៏បាន​នៅចាំ​វស្សា​ក្នុង​អាវាស​ទាំងពីរ​នោះ​។​ ​ស្តេច​បសេនទិកោសល​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោកម្ចាស់​ឧប​នន្ទ​ ​ជា​សក្យ​បុត្ត​ ​បាន​ទទួល​ប្តេជ្ញា​ថា​ ​អញ​នៅចាំ​វស្សា​ហើយ​ ​មិនសមបើ​នឹង​ធ្វើឲ្យ​ខុស​ពាក្យ​ប្តេជ្ញា​ទៅវិញ​សោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​តិះដៀល​មុសាវាទ​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636829988154680058
ទៅកាន់ទំព័រ៖