ព្រះត្រៃបិដក ភាគ ០៧

ឯ​បុ​រិមិ​កា​វស្សា​ ​របស់​ភិក្ខុ​នោះ​ ​មិន​ប្រាកដ​ផង​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​ ​ព្រោះ​ទទួលពាក្យ​ប្តេជ្ញា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​បាន​ទទួល​ប្តេជ្ញា​ថា​ ​នឹង​នៅចាំ​វស្សា​ ​ដោយ​បុ​រិមិ​កា​វស្សា​ហើយ​។​ ​ភិក្ខុ​នោះ​ ​កាល​ដើរទៅ​កាន់​អាវាស​នោះ​ ​ក៏​ធ្វើ​ឧបោសថ​ខាងក្រៅ​ ​លុះដល់​ថ្ងៃ១រោច​ ​ទើប​ចូល​ទៅ​វិហារ​ ​ក្រាល​អាសនៈ​ ​ដំ​កល់​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់​ ​បោសច្រាស​ទី​បរិ​វេន​។​ ​ក្នុង​ថ្ងៃ​នោះ​ ​ភិក្ខុ​នោះ​ប្រកបដោយ​កិច្ច​ត្រូវ​ធ្វើ​ ​ហើយក៏​ដើរចេញ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុ​រិមិ​កា​វស្សា​ ​របស់​ភិក្ខុ​នោះ​ ​ក៏​មិន​ប្រាកដ​ផង​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​ ​ព្រោះ​ទទួលពាក្យ​ប្តេជ្ញា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​បាន​ទទួល​ប្តេជ្ញា​ថា​ ​នៅចាំ​វស្សា​ ​ដោយ​បុ​រិមិ​កា​វស្សា​ហើយ​។​ ​ភិក្ខុ​នោះ​ ​កាល​នឹង​ដើរទៅ​កាន់​អាវាស​នោះ​ ​ក៏​ធ្វើ​ឧបោសថ​ខាងក្រៅ​ ​លុះដល់​ថ្ងៃ១រោច​ ​ទើប​ចូល​ទៅ​វិហារ​ ​ក្រាល​សេនាសនៈ​ ​រួច​ដំ​កល់​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់​ ​បោសច្រាស​ទី​បរិ​វេន​។​ ​ភិក្ខុ​នោះ​នៅ​អស់​ពីរបី​ថ្ងៃ​ ​ឥតមាន​កិច្ច​អ្វី​នឹង​គួរ​ធ្វើ​ឡើយ​ ​ហើយក៏​ដើរចេញ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុ​រិមិ​កា​វស្សា​ ​របស់​ភិក្ខុ​នោះ​ ​ក៏​មិន​ប្រាកដ​ផង​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​ ​ព្រោះ​ទទួលពាក្យ​ប្តេជ្ញា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​បាន​ទទួល​ប្តេជ្ញា​ថា​ ​នៅចាំ​វស្សា​ ​ដោយ​បុ​រិមិ​កា​វស្សា​ហើយ​។​ ​ភិក្ខុ​នោះ​ ​កាល​នឹង​ដើរទៅ​កាន់​អាវាស​នោះ​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636829988957685987
ទៅកាន់ទំព័រ៖