ព្រះត្រៃបិដក ភាគ ០៧

ទាំង៧ពួក​ ​គឺ​ភិក្ខុ១​ ​ភិក្ខុនី១​ ​សិក្ខមានា១​ ​សាមណេរ១​ ​សាមណេរី១​ ​ឧបាសក១​ ​ឧបាសិកា១​ ​បាន​បញ្ជូន​បម្រើ​មក​ហើយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទៅ​ដោយ​សត្តាហ​ករណីយ​ ​(​កិច្ច​ដែល​គួរ​ធ្វើ​បាន៧ថ្ងៃ​)​ ​កាលបើ​គេ​មិន​បញ្ជូន​បម្រើ​មក​ទេ​ ​ភិក្ខុ​មិន​ត្រូវ​ទៅ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ជន​ទាំង៧ពួក​នេះ​ ​បាន​បញ្ជូន​បម្រើ​មក​ហើយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទៅ​បាន​ ​កាលបើ​គេ​មិន​បញ្ជូន​បម្រើ​មក​ទេ​ ​ភិក្ខុ​មិន​ត្រូវ​ទៅ​ទេ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​ក្នុង​រវាង៧ថ្ងៃ​(​១​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ឧបាសក​បាន​ឲ្យ​គេ​ធ្វើ​វិហារ​ចំពោះ​សង្ឃ​ហើយ​។​ ​បើ​ឧបាសក​នោះ​បញ្ជូន​បម្រើ​មក​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំករុណា​ប្រាថ្នា​នឹង​ថ្វាយ​ទាន​ផង​ ​នឹង​ស្តាប់ធម៌​ផង​ ​នឹង​ឃើញ​ភិក្ខុ​ទាំងឡាយ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​គេ​បាន​បញ្ជូន​បម្រើ​មក​ហើយ​ ​ភិក្ខុ​ត្រូវ​ទៅ​ដោយ​សត្តាហ​ករណីយ​បាន​ ​កាលបើ​ឥតមាន​គេ​បញ្ជូន​បម្រើ​មក​ទេ​ ​ភិក្ខុ​មិន​ត្រូវ​ទៅ​ទេ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ឧបាសក​បាន​ឲ្យ​គេ​ធ្វើ​រោង​អឌ្ឍយោគ​ចំពោះ​សង្ឃ​។​បេ​។​ ​ឲ្យ​គេ​ធ្វើ​ប្រាសាទ​វែង​។​ ​ឲ្យ​គេ​ធ្វើ​ប្រាសាទ​
​(​១​)​ ​សេចក្តី​ថា​ ​ភិក្ខុ​លើក​សត្តាហៈ​ចេញទៅ​អំពី​វត្ត​ហើយ​ ​ត្រូវ​ត្រឡប់​មក​វត្ត​ខាងក្នុង​អរុណ​ថ្ងៃទី៧វិញ​ ​កុំទៅ​នៅ​ក្រៅ​វត្ត​ឲ្យ​ហួស​អរុណ​ថ្ងៃទី៧ឡើយ​។​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636829962390526432
ទៅកាន់ទំព័រ៖