ព្រះត្រៃបិដក ភាគ ០៧

 [​២៤​]​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បវារណា​មាន​ប៉ុន្មាន​យ៉ាង​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បវារណា​មាន​ពីរ​យ៉ាង​ ​គឺ​ចា​តុទ្ទសិ​កាប​វារ​ណា​(​១​)​១​ ​បណ្ណ​រសិកា​បវារណា​(​២​)​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បវារណា​មានតែ​ពីរ​យ៉ាង​ប៉ុណ្ណេះ​ឯង​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បវារណា​កម្ម​មាន​ប៉ុន្មាន​យ៉ាង​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បវារណា​កម្ម​ទាំងនេះ​មាន៤​ ​គឺ​បវារណា​កម្ម​ជាពួក​ ​មិន​ត្រូវ​តាម​ធម៌១​ ​បវារណា​កម្ម​ព្រមព្រៀង​គ្នា​ ​តែ​មិន​ត្រូវ​តាម​ធម៌១​ ​បវារណា​កម្ម​ជាពួក​ ​តែ​ត្រូវ​តាម​ធម៌១​ ​បវារណា​កម្ម​ព្រមព្រៀង​គ្នា​ត្រូវ​តាម​ធម៌១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បវារណា​កម្ម​ទាំង៤នោះ​ ​បវារណា​កម្ម​ណា​ជាពួក​ ​តែ​មិន​ត្រូវ​តាម​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិន​ត្រូវ​ធ្វើ​បវារណា​កម្ម​បែបនេះ​ទេ​ ​ម្យ៉ាងទៀត​ ​តថាគត​មិន​អនុញ្ញាត​បវារណា​កម្ម​បែបនេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បវារណា​កម្ម​ទាំង​
​(​១​)​ ​បវារណា​ក្នុង​ថ្ងៃទី១៤​ ​(​២​)​ ​បវារណា​ក្នុង​ថ្ងៃទី១៥​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636829995092066853
ទៅកាន់ទំព័រ៖