ព្រះត្រៃបិដក ភាគ ០៧
ភាគទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឈឺឲ្យនូវបវារណាបាន។ ម្នាលភិក្ខុទាំងឡាយ ក៏ឯបវារណានោះត្រូវឲ្យយ៉ាងនេះ។ ត្រូវភិក្ខុឈឺនោះចូលទៅរកភិក្ខុមួយរូបធ្វើឧត្តរាសង្គឆៀងស្មាម្ខាង អង្គុយច្រហោងផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះនឹងភិក្ខុនោះថា ខ្ញុំសូមឲ្យបវារណា ចូរលោកនាំបវារណារបស់ខ្ញុំទៅ ចូរលោកបវារណាដើម្បីប្រយោជន៍ដល់ខ្ញុំផង។ ភិក្ខុនោះបញ្ជាក់ (សេចក្តី) ដោយកាយ (ក្តី) បញ្ជាក់ដោយវាចា(ក្តី) បញ្ជាក់ដោយកាយ និងវាចា(ក្តី) ក៏ឈ្មោះថា ភិក្ខុនោះឲ្យបវារណាហើយ។ (បើ) ភិក្ខុឈឺមិនបញ្ជាក់ដោយកាយ មិនបញ្ជាក់ដោយវាចា មិនបញ្ជាក់ដោយកាយ និងវាចាទេ មិនឈ្មោះថា ភិក្ខុឈឺនោះ ឲ្យបវារណាឡើយ។ បើសង្ឃបាននូវការឲ្យបវារណានុ៎ះយ៉ាងនេះហើយ ការបាននុ៎ះ ជាការល្អ បើសង្ឃមិនបានទេ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវនាំភិក្ខុឈឺនោះដោយគ្រែ ឬតាំងមកក្នុងទីជាកណ្តាលសង្ឃ ហើយសឹមបវារណា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកភិក្ខុអ្នកបម្រើភិក្ខុឈឺមានសេចក្តីត្រិះរិះយ៉ាងនេះថា បើយើងទាំងឡាយ ឲ្យភិក្ខុឈឺឃ្លាតចាកទី អាពាធនឹងរឹតតែចំរើន ឬនឹងធ្វើកាលកិរិយា (មិនខាន)។ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវឲ្យភិក្ខុឈឺឃ្លាតចាកទីទេ ត្រូវសង្ឃទៅបវារណាក្នុងទីនោះ មិនត្រូវសង្ឃបវារណាជាពួកឡើយ បើ
ID: 636829995677250324
ទៅកាន់ទំព័រ៖