ព្រះត្រៃបិដក ភាគ ០៧
ត្រូវភិក្ខុទាំងឡាយនិយាយនឹងពួកជនជាញាតិនោះយ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ សូមអ្នកទាំងឡាយនាំភិក្ខុនេះ ទៅកាន់ទីក្រៅសីមាមួយរំពេចសិន ទំរាំសង្ឃបវារណារួច។ បើសង្ឃបានសេចក្តីយល់ព្រមនុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃបវារណាដោយពួកឡើយ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើស្តេចទាំងឡាយចាប់ភិក្ខុ(ក្តី) ពួកចោរចាប់ភិក្ខុ(ក្តី) ពួកអ្នកលេងចាប់ភិក្ខុ(ក្តី) ពួកភិក្ខុជាសត្រូវចាប់ភិក្ខុ (ក្តី) ក្នុងថ្ងៃបវារណានោះ។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងពួកភិក្ខុជាសត្រូវទាំងនោះយ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូមអស់លោកទាំងឡាយលែងភិក្ខុនេះមួយរំពេចសិន ទំរាំភិក្ខុនេះបវារណារួច។ បើសង្ឃបានសេចក្តីយល់ព្រមនុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយនិយាយនឹងភិក្ខុជាសត្រូវទាំងនោះយ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូមលោកទាំងឡាយនៅក្នុងទីដ៏សមគួរមួយរំពេចសិន ទំរាំភិក្ខុនេះឲ្យបវារណារួច។ បើសង្ឃបានសេចក្តីយល់ព្រមនុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយនិយាយនឹងពួកភិក្ខុជាសត្រូវទាំងនោះយ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូមអស់លោក
ID: 636829996732840700
ទៅកាន់ទំព័រ៖