ព្រះត្រៃបិដក ភាគ ០៧
ដល់គ្នានឹងគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវបវារណាយ៉ាងនេះ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យភិក្ខុទាំងឡាយនោះ យល់ថា សូមលោកដ៏មានអាយុទាំងឡាយស្តាប់ខ្ញុំ ថ្ងៃនេះជាថ្ងៃបវារណា។ បើបវារណាកម្ម មានកាលគួរ ដល់លោកដ៏មានអាយុទាំងឡាយហើយ ត្រូវយើងទាំងឡាយបវារណាដល់គ្នានឹងគ្នា។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ហើយផ្គងអញ្ជលីឡើង រួចនិយាយនឹងភិក្ខុទាំងឡាយនោះយ៉ាងនេះថា នែអាវុសោ ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុទាំងឡាយ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(រំលឹក) ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណា នឹងលោកដ៏មានអាយុទាំងឡាយ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ (ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុទាំងឡាយ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ (រំលឹក)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម។ ត្រូវភិក្ខុខ្ចី ធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយយ៉ាងនេះ នឹងភិក្ខុទាំងឡាយនោះថា
ID: 636829997284892276
ទៅកាន់ទំព័រ៖