ព្រះត្រៃបិដក ភាគ ០៧

យ៉ាងនេះ​ ​នឹង​ភិក្ខុ​ខ្ចី​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​សូម​បវារណា​នឹង​លោក​ដ៏​មាន​អាយុ​ ​ដោយ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​ ​សូម​លោក​ដ៏​មាន​អាយុ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​និយាយ​(​ដាស់តឿន​)​ខ្ញុំ​ ​កាលបើ​ខ្ញុំ​ឃើញ​ ​នឹង​ធ្វើតាម​ ​នែ​អាវុសោ​ ​ខ្ញុំ​សូម​បវារណា​នឹង​លោក​ដ៏​មាន​អាយុ​ ​ជា​គំរប់​ពីរ​ដង​ផង​ ​ដោយ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​ ​សូម​លោក​ដ៏​មាន​អាយុ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​និយាយ​(​ដាស់តឿន​)​ខ្ញុំ​ ​កាលបើ​ខ្ញុំ​ឃើញ​ ​នឹង​ធ្វើតាម​ ​នែ​អាវុសោ​ ​ខ្ញុំ​សូម​បវារណា​ ​នឹង​លោក​ដ៏​មាន​អាយុ​ ​ជា​គំរប់​បីដង​ផង​ ​ដោយ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​ ​សូម​លោក​ដ៏​មាន​អាយុ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​និយាយ​(​ដាស់តឿន​)​ខ្ញុំ​ ​កាលបើ​ខ្ញុំ​ឃើញ​ ​នឹង​ធ្វើតាម​។​ ​ត្រូវ​ភិក្ខុ​ខ្ចី​ ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​រួច​និយាយ​យ៉ាងនេះ​នឹង​ភិក្ខុ​ជា​ថេរៈ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​សូម​បវារណា​ ​នឹង​លោក​ដ៏​មាន​អាយុ​ ​ដោយ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​ ​សូម​លោក​ដ៏​មាន​អាយុ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​និយាយ​(​ដាស់តឿន​)​ខ្ញុំ​ ​កាលបើ​ខ្ញុំ​ឃើញ​ ​នឹង​ធ្វើតាម​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​សូម​បវារណា​ ​នឹង​លោក​ដ៏​មាន​អាយុ​ ​ជា​គំរប់​ពីរ​ដង​ផង​ ​ដោយ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​ ​សូម​លោក​ដ៏​មាន​អាយុ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​និយាយ​(​ដាស់តឿន​)​ខ្ញុំ​ ​កាលបើ​ខ្ញុំ​ឃើញ​ ​នឹង​ធ្វើតាម​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​សូម​បវារណា​នឹង​លោក​ដ៏​មាន​អាយុ​ ​ជា​គំរប់​បីដង​ផង​ ​ដោយ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636829998250837525
ទៅកាន់ទំព័រ៖