ព្រះត្រៃបិដក ភាគ ០៧
បវារណាក្នុងអាវាសនោះទេ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែលមានភិក្ខុនៅ៤រូប ភិក្ខុ៣រូប មិនត្រូវនាំបវារណារបស់ភិក្ខុ១រូបមក ហើយបវារណាដល់គ្នានឹងគ្នា ក្នុងអាវាសនោះទេ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែលមានភិក្ខុនៅ៣រូប ភិក្ខុ២រូប មិនត្រូវនាំបវារណារបស់ភិក្ខុ១រូបមក ហើយបវារណាដល់គ្នានឹងគ្នា ក្នុងអាវាសនោះទេ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែលមានភិក្ខុនៅ២រូប ភិក្ខុ១រូប មិនត្រូវនាំបវារណារបស់ភិក្ខុ១រូបមក ហើយអធិដ្ឋានក្នុងអាវាសនោះទេ។ បើអធិដ្ឋាន ត្រូវអាបត្តិទុក្កដ។
[២៨] ក៏សម័យនោះឯង ភិក្ខុ១រូបត្រូវអាបត្តិក្នុងថ្ងៃបវារណានោះ។ ក៏ភិក្ខុនោះមានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ភិក្ខុដែលមានអាបត្តិ មិនត្រូវបវារណាណាទេ ឥឡូវអាត្មាអញ ត្រូវអាបត្តិហើយ តើអាត្មាអញត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវអាបត្តិ ក្នុងថ្ងៃបវារណានោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះចូលទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលី រួចនិយាយយ៉ាងនេះ
ID: 636829998943757157
ទៅកាន់ទំព័រ៖