ព្រះត្រៃបិដក ភាគ ០៧

ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​កំពុងតែ​បវារណា​ ​ក៏​រលឹក​ឃើញ​អាបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ ​នឹង​ភិក្ខុ​ជិតខាង​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​ត្រូវអាបត្តិ​ឈ្មោះ​នេះ​ហើយ​ ​ខ្ញុំ​ចេញពី​ទីនេះ​ហើយ​ ​នឹង​សំដែង​អាបត្តិ​នោះ​ចេញ​ ​លុះ​ពោល​ដូច្នេះហើយ​ ​ត្រូវ​បវារណា​ចុះ​។​ ​មិន​ត្រូវ​ភិក្ខុ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​បវារណា​ព្រោះ​ហេតុ​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​កំពុងតែ​បវារណា​ ​ហើយ​មាន​សេចក្តី​សង្ស័យ​នឹង​អាបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ ​នឹង​ភិក្ខុ​ជិតខាង​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​មាន​សេចក្តី​សង្ស័យ​ ​នឹង​អាបត្តិ​ឈ្មោះ​នេះ​ ​កាលណា​ ​ខ្ញុំ​អស់​សេចក្តី​សង្ស័យ​ ​ខ្ញុំ​នឹង​សំដែង​អាបត្តិ​នោះ​ចេញ​ ​ក្នុង​កាលនោះ​ ​លុះ​ពោល​ដូច្នេះហើយ​ ​ត្រូវ​បវារណា​ចុះ​។​ ​មិន​ត្រូវ​ភិក្ខុ​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បវារណា​ព្រោះ​ហេតុ​ប៉ុណ្ណោះទេ​។​ ​ក៏​សម័យ​នោះ​ឯង​ ​សង្ឃ​ទាំងអស់​ក្នុង​អាវាស១​ ​ត្រូវ​សភាគាបត្តិ​ ​(​អាបត្តិ​ដូចគ្នា​)​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ក៏​ភិក្ខុ​ទាំងឡាយ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ហើយ​ថា​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​សភាគ​បត្តិ​ ​មិន​ត្រូវ​ទទួល​សភាគាបត្តិ​ ​(​នឹងគ្នា​ទេ​)​ ​ឥឡូវ​សង្ឃ​នេះ​ ​សុទ្ធតែ​ត្រូវ​សភាគាបត្តិ​ហើយ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636829999436715353
ទៅកាន់ទំព័រ៖