ព្រះត្រៃបិដក ភាគ ០៧

នេះ​ ​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​សភាគាបត្តិ​ ​កាលណា​សង្ឃ​អស់​សេចក្តី​សង្ស័យ​ ​សង្ឃ​នឹង​សំដែង​អាបត្តិ​នោះ​ចេញ​ ​កាលនោះ​ ​លុះ​ពោល​ដូច្នេះហើយ​ ​ត្រូវ​បវារណា​ចុះ​។​ ​មិន​ត្រូវ​សង្ឃ​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បវារណា​ ​ព្រោះ​ហេតុ​ប៉ុណ្ណោះទេ​។​ ​

​ចប់​ ​បឋម​ភាណវារៈ​។​


 [​២៩​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​អាវាសិក​ភិក្ខុ​ ​(​អ្នក​នៅក្នុង​អាវាស​)​ ​ជាច្រើន​ប្រមាណ៥រូប​ ​ឬ​ជាង៥រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ក្នុង​អាវាស​មួយ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​មិនដឹង​ថា​មាន​ពួក​អាវាសិក​ភិក្ខុ​រូប​ឯទៀត​មិនទាន់​មកដល់​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​សំគាល់​ថា​ជា​ធម៌​ ​សំគាល់​ថា​ជា​វិន័យ​ ​ជាពួក​ទេ​ ​តែ​សំគាល់​ថា​ ​ព្រមព្រៀង​គ្នា​ ​ហើយ​បវារណា​។​ ​កាលដែល​ភិក្ខុ​ទាំងឡាយ​នោះ​ ​កំពុង​បវារណា​ ​ស្រាប់តែ​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ច្រើនជាង​មកដល់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស​មួយ​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ជាច្រើន​គឺ​ ​៥រូប​ ​ឬ​ជាង៥រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​មិនដឹង​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ ​មិនទាន់​មកដល់​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​សំគាល់​ថា​ជា​ធម៌​ ​សំគាល់​ថា​ជា​វិន័យ​ ​ជាពួក​ទេ​ ​តែ​សំគាល់​ថា​ ​ព្រមព្រៀង​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636830000011488228
ទៅកាន់ទំព័រ៖