ព្រះត្រៃបិដក ភាគ ៧០

សុត្តន្ត​បិដក​
ខុទ្ទកនិកាយ បដិសម្ភិទា​មគ្គ​
ទុតិយភាគ​
មហាវគ្គ ទិ​ដិ្ឋ​កថា​
 [១] ហេតុ​នៃ​ទិដ្ឋិ​(១) ប៉ុន្មាន​យ៉ាង ការ​រួបរឹត​គឺ​ទិដ្ឋិ ប៉ុន្មាន​យ៉ាង ទិដ្ឋិ​ប៉ុន្មាន​យ៉ាង ការ​ប្រកាន់​ស្អិត​គឺ​ទិដ្ឋិ​ ប៉ុន្មាន​យ៉ាង ធម៌​ជា​គ្រឿង​ដក​ឡើង​នូវ​ហេតុ​នៃ​ទិដ្ឋិ តើ​ដូចម្ដេច ទិដ្ឋិ​គឺ​ការ​ប្រកាន់​ស្អិត​ និង​ការ​ស្ទាបអង្អែល តើ​ដូចម្ដេច។
 ត្រង់​សំនួរ​ថា ហេតុ​នៃ​ទិដ្ឋិ ប៉ុន្មាន​យ៉ាង ចម្លើយ​ថា​ ហេតុ​នៃ​ទិដ្ឋិ ៨ យ៉ាង។ សំនួរ​ថា ការ​រួបរឹត​គឺ​ទិដ្ឋិ ប៉ុន្មាន​យ៉ាង ការ​រួបរឹត គឺ​ទិដ្ឋិ​ ១៨ យ៉ាង។ សំនួរ​ថា ទិដ្ឋិ ប៉ុន្មាន​យ៉ាង ទិដ្ឋិ ១៦ យ៉ាង។ សំនួរ​ថា ការ​ប្រកាន់​ស្អិត​គឺ​ទិដ្ឋិ​ ប៉ុន្មាន​យ៉ាង ការ​ប្រកាន់​ស្អិត​គឺ​ទិដ្ឋិ ១៣០ យ៉ាង។ សំនួរ​ថា ធម៌​ជា​គ្រឿង​ដក​ឡើង​នូវ​ហេតុ​នៃ​ទិដ្ឋិ​ តើ​ដូចម្ដេច សោតាបត្តិ​មគ្គ ជា​គ្រឿង​ដក​ឡើង​នូវ​ហេតុ​នៃ​ទិដ្ឋិ។
(១) ហេតុ​នាំឲ្យកើត​ទិដ្ឋិ។
ទំព័រទី ១ | បន្ទាប់
ID: 637362061907902362
ទៅកាន់ទំព័រ៖