ព្រះត្រៃបិដក ភាគ ៧០

 ខន្ធ​ជាហេតុ ខន្ធ​ជា​បច្ច័យ ដោយ​អត្ថ​ថា តាំង​ឡើង​ព្រម ព្រោះ​អាស្រ័យ​នូវ​ហេតុ​នៃ​ទិដ្ឋិ​ ខន្ធ​ឈ្មោះថា ហេតុ​នៃ​ទិដ្ឋិ យ៉ាងនេះ ១ អវិជ្ជា​ជាហេតុ អវិជ្ជា​ជា​បច្ច័យ ដោយ​អត្ថ​ថា​ តាំង​ឡើង​ព្រម ព្រោះ​អាស្រ័យ​នូវ​ហេតុ​នៃ​ទិដ្ឋិ អវិជ្ជា​ឈ្មោះថា ហេតុ​នៃ​ទិដ្ឋិ​ យ៉ាងនេះ ១ ផស្សៈ​ជាហេតុ ផស្សៈ​ជា​បច្ច័យ ដោយ​អត្ថ​ថា តាំង​ឡើង​ព្រម ព្រោះ​អាស្រ័យ​នូវ​ហេតុ​នៃ​ទិដ្ឋិ​ ផស្សៈ​ឈ្មោះថា ហេតុ​នៃ​ទិដ្ឋិ យ៉ាងនេះ ១ សញ្ញា​ជាហេតុ សញ្ញា​ជា​បច្ច័យ ដោយ​អត្ថ​ថា តាំង​ឡើង​ព្រម​ ព្រោះ​អាស្រ័យ​នូវ​ហេតុ​នៃ​ទិដ្ឋិ សញ្ញា​ឈ្មោះថា ហេតុ​នៃ​ទិដ្ឋិ យ៉ាងនេះ ១ វិតក្កៈ​ជាហេតុ​ វិតក្កៈ​ជា​បច្ច័យ ដោយ​អត្ថ​ថា តាំង​ឡើង​ព្រម ព្រោះ​អាស្រ័យ​នូវ​ហេតុ​នៃ​ទិដ្ឋិ វិតក្កៈ​ឈ្មោះថា​ ហេតុ​នៃ​ទិដ្ឋិ យ៉ាងនេះ ១ អយោ​និ​សោ​មនសិ​កា​រៈ ជាហេតុ អយោ​និ​សោ​មនសិ​កា​រៈ ជា​បច្ច័យ​ ដោយ​អត្ថ​ថា តាំង​ឡើង​ព្រម ព្រោះ​អាស្រ័យ​នូវ​ហេតុ​នៃ​ទិដ្ឋិ អយោ​និ​សោ​មនសិ​កា​រៈ ឈ្មោះថា​ ហេតុ​នៃ​ទិដ្ឋិ យ៉ាងនេះ ១ បាបមិត្ត​ជាហេតុ បាបមិត្ត​ជា​បច្ច័យ ដោយ​អត្ថ​ថា តាំង​ឡើង​ព្រម​ ព្រោះ​អាស្រ័យ​នូវ​ហេតុ​នៃ​ទិដ្ឋិ បាបមិត្ត ឈ្មោះថា ហេតុ​នៃ​ទិដ្ឋិ យ៉ាងនេះ ១ បរ​តោ​ឃោសៈ (សំដី​ឃោសនា​នៃ​បុគ្គល​ដទៃ​) ជាហេតុ បរ​តោ​ឃោសៈ ជា​បច្ច័យ ដោយ​អត្ថ​ថា តាំង​ឡើង​ព្រម​ ព្រោះ​អាស្រ័យ​នូវ​ហេតុ​នៃ​ទិដ្ឋិ បរ​តោ​ឃោសៈ ឈ្មោះថា ហេតុ​នៃ​ទិដ្ឋិ យ៉ាងនេះ ១ នេះ ហេតុ​នៃ​ទិដ្ឋិ​ ៨ យ៉ាង។
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637362064587624396
ទៅកាន់ទំព័រ៖