ព្រះត្រៃបិដក ភាគ ៧០

 [៨៥​] ចតុត្ថជ្ឈាន មាន​អ្វី​ជា​ខាងដើម​ មាន​អ្វី​ជា​កណ្ដាល មាន​អ្វី​ជា​ខាងចុង។បេ។ ចិត្ត​ដែល​ប្រព្រឹត្តទៅ​ក្នុង​វត្ត ៣ ប្រការ​ មាន​លំអ ៣ ប្រការ ដូច​ពោល​មក​ហើយ​យ៉ាងនេះ​ឯង រមែង​ជា​ចិត្ត​បរិបូណ៌​ដោយ​លក្ខណៈ ១០ យ៉ាងគឺ​ បរិបូណ៌​ដោយ​ឧបេក្ខា ១ បរិបូណ៌​ដោយ​អធិដ្ឋាន​ចិត្ត ១ បរិបូណ៌​ដោយ​សទ្ធា ១ បរិបូណ៌​ដោយ​វីរិយៈ​ ១ បរិបូណ៌​ដោយ​សតិ ១ បរិបូណ៌​ដោយ​សមាធិ ១ បរិបូណ៌​ដោយ​បញ្ញា ១។
 [៨៦​] អា​កា​សាន​ញ្ចាយន​តសមាបត្តិ​ វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ និ​ងនេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ មាន​អ្វី​ជា​ខាងដើម មាន​អ្វី​ជា​កណ្ដាល មាន​អ្វី​ជា​ខាងចុង។បេ។ ចិត្ត​ដែល​ប្រព្រឹត្តទៅ​ក្នុង​វត្ត​ ៣ ប្រការ មាន​លំអ ៣ ប្រការ ដូច​ពោល​មក​ហើយ​យ៉ាងនេះ​ឯង រមែង​ជា​ចិត្ត​បរិបូណ៌​ដោយ​លក្ខណៈ​ ១០ យ៉ាងគឺ បរិបូណ៌​ដោយ​ឧបេក្ខា ១ បរិបូណ៌​ដោយ​អធិដ្ឋាន​ចិត្ត ១។បេ។ បរិបូណ៌ ដោយ​បញ្ញា​ ១។
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637362141399706709
ទៅកាន់ទំព័រ៖