ព្រះត្រៃបិដក ភាគ ៧០

 [៨៧​] អនិច្ចានុបស្សនា​ មាន​អ្វី​ជា​ខាងដើម មាន​អ្វី​ជា​កណ្ដាល មាន​អ្វី​ជា​ខាងចុង។បេ។ ចិត្ត​ដែល​ប្រព្រឹត្តទៅ​ក្នុង​វត្ត ៣ ប្រការ មាន​លំអ ៣ ប្រការ​ ដូច​ពោល​មក​ហើយ​យ៉ាងនេះ​ឯង រមែង​ជា​ចិត្ត​បរិបូណ៌​ដោយ​លក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌​ដោយ​វិចារៈ ១ បរិបូណ៌​ដោយ​បីតិ ១ បរិបូណ៌​ដោយ​សុខ ១ បរិបូណ៌​ដោយ​អធិដ្ឋាន​ចិត្ត ១ បរិបូណ៌​ដោយ​សទ្ធា ១ បរិបូណ៌​ដោយ​វីរិយៈ ១ បរិបូណ៌​ដោយ​សតិ ១ បរិបូណ៌​ដោយ​សមាធិ ១ បរិបូណ៌​ដោយ​បញ្ញា ១។ ទុ​ក្ខានុបស្ស​នា អនត្តានុបស្សនា និ​ព្វិ​ទានុ​បស្ស​នា វិ​រា​គា​នុបស្ស​នា និ​រោ​ធានុ​បស្ស​នា​ បដិ​និ​ស្ស​គ្គា​នុបស្ស​នា ខយានុ​បស្ស​នា វយានុបស្ស​នា វិ​បរិណាមា​នុបស្ស​នា​ អនិ​មិត្តា​នុបស្ស​នា អប្ប​ណិ​ហិ​តានុ​បស្ស​នា សុញ្ញ​តានុ​បស្ស​នា អធិប្បញ្ញា​ធម្ម​វិបស្សនា​ យថាភូត​ញ្ញាណ​ទស្សនៈ អា​ទី​នវានុបស្ស​នា បដិ​សង្ខា​នុបស្ស​នា វិ​វដ្ដ​នា​នុបស្ស​នា​ សោតាបត្តិ​មគ្គ សកិទា​គាមិ​មគ្គ ​;និង​អនាគាមិមគ្គ​ (មាន​អ្វី​ជា​ខាងដើម មាន​អ្វី​ជា​កណ្ដាល មាន​អ្វី​ជា​ខាងចុង​)។បេ។
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637362142197622705
ទៅកាន់ទំព័រ៖