ព្រះត្រៃបិដក ភាគ ៧០

 [៨៨​] អរហត្តមគ្គ មាន​អ្វី​ជា​ខាងដើម​ មាន​អ្វី​ជា​កណ្ដាល មាន​អ្វី​ជា​ខាងចុង។ អរហត្តមគ្គ មាន​បដិបទា​វិសុទ្ធិ​ជា​ខាងដើម​ មានការ​ចម្រើន​រឿយ ៗ នៃ​ការ​សំឡឹង​ពិនិត្យ​ជា​កណ្ដាល មានការ​រីករាយ​ព្រម​ជា​ខាងចុង។ អរហត្តមគ្គ មាន​បដិបទា​វិសុទ្ធិ​ជា​ខាងដើម តើ​បដិបទា​វិសុទ្ធិ​ជា​ខាងដើម មាន​លក្ខណៈ​ប៉ុន្មាន​យ៉ាង។ បដិបទា​វិសុទ្ធិ ជា​ខាងដើម​មាន​លក្ខណៈ ៣ យ៉ាងគឺ ធម៌​ណា​ជាស​ត្រូវ​របស់​អរហត្តមគ្គ​នោះ​ ចិត្តបរិសុទ្ធ​ចាក​ធម៌​នោះ ចិត្ត​រមែង​ដើរឆ្ពោះ​ទៅកាន់​សមថ​និមិត្ត​ជា​កណ្ដាល ព្រោះ​សេចក្ដី​ស្អាត​ ចិត្ត​ស្ទុះ​ទៅ​ក្នុង​សមថ​និមិត្ត​នោះ ព្រោះ​ការ​ដើរឆ្ពោះ គឺ​ត្រង់​ដែល​ចិត្តស្អាត​ចាក​ធម៌​ជាស​ត្រូវ​ ១ ត្រង់​ដែល​ចិត្ត​ដើរឆ្ពោះ​ទៅកាន់​សមថ​និមិត្ត​ជា​កណ្ដាល ព្រោះ​សេចក្ដី​ស្អាត ១ ត្រង់​ដែល​ចិត្ត​ស្ទុះ​ទៅ​ក្នុង​សមថ​និមិត្ត​នោះ ព្រោះ​ការ​ដើរឆ្ពោះ ១ (ទាំង ៣ នេះ​) ឈ្មោះថា បដិបទា​វិសុទ្ធិ ជា​ខាងដើម របស់​អរហត្តមគ្គ នេះឯង​លក្ខណៈ ៣ យ៉ាង​របស់​បដិបទា​វិសុទ្ធិ​ ជា​ខាងដើម ហេតុ​នោះ លោក​ពោល​ថា អរហត្តមគ្គ មាន​លំអ​ខាងដើម​ផង បរិបូណ៌​ដោយ​លក្ខណៈ​ផង។
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637362142487816075
ទៅកាន់ទំព័រ៖